• 2020-03-05 13:45:48
  • បាល់ទាត់

ប្រភព​ជិតស្និទ្ធិ​នឹង​ Haaland ប្រាប់​ពីកន្លែង​ ដែល​កីឡាករន័រវែស​នេះ​អាច​នឹង​លេង

  • 2020-03-05 13:45:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​ខ្សែ​ប្រយុទ្ធ​ន័រវែស​ Erling Haaland បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​នឹង​សារព័ត៌មាន​ AS នា​ពេល​ថ្មីៗ​នេះ​ថា​ ទៅ​លេង​នៅ​ La Liga ជា​មួយ​នឹង​ក្លឹប​ល្បីៗ​ ពិត​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​កូន​របស់​លោក​។

ឪពុក​ Haaland បាន​និយាយ​ថា​ ៖ " យើង​ត្រូវ​បាន​ក្លឹប​ជា​ច្រើន​បាន​ទាក់ទង​មក​ ប៉ុន្តែ​ជា​ការ​ពិត​ មាន​តែ​ក្លឹប​ល្បីៗ​​ នៅ​ La Liga ទេ​ជា​ជម្រើស​ល្អ​សម្រាប់​កូន​ខ្ញុំ​ " ។

ឪពុក​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ ៖ " អ្នក​មិន​អាច​ស្មាន​ទុក​មុន​ទេប្រសិន​ជា​កូន​ខ្ញុំ​ទៅ​លេង​នៅ​ប្រទេស​អេស្ប៉ាញ​មែន​នោះ។ អ្វី​ដែល​គួរ​កើត​ឡើង​ វា​គង់​តែ​កើត​ឡើង​ទេ​ ទោះ​ជា​យ៉ាង​ណា​ លីគ​កំពូល​អេស្ប៉ាញ​ជា​ជម្រើស​ល្អ​សម្រាប់​កូន​របស់​ខ្ញុំ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Haaland ទើប​ផ្លាស់​​ទៅ​លេង​នៅ​ក្លឹប​ Borussia Dortmund កាល​ពី​រដូវ​កាល​ក្ដៅ​ឆ្នាំ​មុន​កន្លង​ទៅ​នេះ​ តែ​នៅ​មាន​ក្លឹប​ជា​ច្រើន​នៅ​តែ​ធ្វើ​ការ​ទាក់ទង​មក​ខ្សែ​ប្រយុទ្ធ​រូប​នេះ ដើម្បី​ផ្លាស់​ទៅ​លេង​ឲ្យ​ក្លឹប​របស់​ពួក​គេ​។

ប្រភព៖ 90min ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់