- 2020-03-05 03:46:55
- បាល់ទាត់
Phil Foden អាយុ១៩ឆ្នាំ មានកូន១ និងផ្ទះតម្លៃ២,៥លានដុល្លារ
- 2020-03-05 03:46:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Phil Foden អាយុ១៩ឆ្នាំ មានកូន១ និងផ្ទះតម្លៃ២,៥លានដុល្លារ
ចន្លោះមិនឃើញ
ខ្សែបម្រើ Phil Foden បន្តធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍មកលើគេ បន្ទាប់ពីជួយ Manchester City ឈ្នះ Aston Villa ២-១ លើកពាន League Cup កាលពីចុងសប្ដាហ៍កន្លងទៅ។
ជាការពិតកីឡាករវ័យក្មេងរូបនេះបានអភិវឌ្ឍន៍ខ្លួនបានច្រើនមែនទែន ចាប់តាំងពីរចូលលេងជាអាជីពដំបូងក្នុងឆ្នាំ២០១៧ ជាមួយ City។ Foden ដែលទើបមានវ័យ១៩ឆ្នាំបានក្លាយជាឪពុករបស់គេកាលពីឆ្នាំមុន ជាមួយមិត្តស្រីយូរឆ្នាំ Rebecca Cooke។ កូនប្រុសរបស់គេមានឈ្មោះថា Ronnie។
កាលពីប៉ុន្មានខែមុន មុនពេលដែលគេចុះកុងត្រាទទួលបានជិត៤ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍ គេបានទិញផ្ទះមួយកន្លែងតម្លៃ២,៥លានដុល្លារ។ Foden ដុះលូតលាតចេញពីយុវជន Man City ក្នុងឆ្នាំ២០០៩។ ឆ្នាំ២០១៧ គេត្រូវបានទុកចិត្តហៅមកលេងក្រុមធំ ទល់នឹងពេលនេះបង្ហាញខ្លួនក្នុងលីគបាន៣០ប្រកួត រកបាន១គ្រាប់៕