• 2020-03-04 12:18:25
  • បាល់ទាត់

Dortmund លុប​ចោល​ការ​ប្រកួត​មិត្តភាព​នៅ​អាស៊ី​ក្រោយ​ផ្ទុះ​កូរ៉ូណា

  • 2020-03-04 12:18:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អាល្លឺម៉ង់​ Borussia Dortmund បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​នា​ពេល​ថ្មីៗ​ថា​​ ក្លឹប​របស់​ខ្លួន​នឹង​លុប​ចោល​ការ​ធ្វើ​ទស្សនកិច្ច​ក្នុង​តំបន់​អាស៊ី​ មុន​រដូវ​កាល​ក្ដៅ​ខាង​មុខ​នេះ​ចាប់​ផ្ដើម​បើ​យោង​តាម​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Goal។

បើ​យោង​តាម​ប្រភព​ដដែល​នេះ​បាន​ឲ្យ​ ខាង​ក្លឹប Dortmund ​ធ្វើ​ការ​លុប​ចោល​ទៅ​ទស្សនកិច្ច​ក្នុង​តំបន់​​អាស៊ី​នេះ​ ដោយ​សារ​តែ​ខាង​ក្លឹប​នេះ​ មាន​ការ​ព្រួយបារម្ភ​ទៅ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ ធ្ងន់ធ្ងរ​ ខូវិដ​-១៩ ។

ការ​លុប​ចោល​ទស្សនកិច្ច​ដោយ​សារ​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​នេះ​ បាន​ធ្វើ​ក្លឹប​អាល្លឺម៉ង់​ខាង​លើ​ អាក់ខាន​នៅ​ក្នុង​ការ​ប្រកួត​មិត្តភាព​ជា​មួយ​ក្លឹប​នានា​ ដែល​មក​ពី​ប្រទេស​ដែល​មាន​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​នេះ​ផង​ដែរ​ បើ​យោង​តាម​ប្រភព​ខាង​លើ​នេះ​។

ទោះ​ជា​យ៉ាង​ណា​ លោក​ Hans Joachim Watzke នាយក​ប្រតិបត្តិ​ក្លឹប​ Broussia Dortmund ក៏​បាន​សម្ដែង​នូវ​ ការ​សុំ​យោគយល់​ពី​អ្នក​គាំទ្រ​​នៅ​ក្នុង​តំបន់​អាស៊ី​ដែល​បាន​ទន្ទឹង​រង់ចាំ​ ឲ្យ​មាន​ការ​យោគយល់​ដល់​ក្លឹប​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់