• 2020-03-04 03:14:25
  • បាល់ទាត់

ទៀត​ហើយ! ជំនួប​ Juventus ប៉ះ AC Milan ត្រូវ​បាន​ផ្អាក

  • 2020-03-04 03:14:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន Italian Cup ជើង​ទី​ពីរវគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​រវាង​ក្រុម Juventus និង AC Milan ក្នុង​ទីក្រុង Turin នៅ​ថ្ងៃ​ពុធ​នេះ ត្រូវ​បាន​ផ្អាក​ដោយ​សារ​ក្ដី​បារម្ភ​ពី​វីរុស​កូរ៉ូណា។

ការ​ផ្អាក​នេះ​កើត​ចេញ បន្ទាប់​ពី​មាន​ព័ត៌មាន​មនុស្ស​២៧​នាក់​បាន​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ក្នុង​​ប្រទេស​អ៊ីតាលីត្រឹម​​រយៈពេល​២៤​ម៉ោង នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​កើន​ដល់​៧៩​នាក់។ ព្រឹត្តិការណ៍​​កីឡា​ជា​ច្រើន​ត្រូវ​បាន​ផ្អាក​នៅ​​៣​តំបន់​ផ្សេង​គ្នា​ដូច​ជា Lombardy, Veneto និង Emilia Romagna បូក​ជាមួយ​២​ខេត្ត​ផ្សេង​ទៀត។

តាម​សេចក្ដី​ប្រកាស​របស់​ក្លឹប Juventus ឲ្យ​ដឹងថា ជំនួប​រវាង​ក្លឹប​របស់​ពួក​គេ​នឹង AC Milan ត្រូវ​ផ្អាក សម្រាប់​ថ្ងៃ​ប្រកួត​នឹង​ប្រកាស​ពេល​ក្រោយ។ តាម​កាលបរិច្ឆេទ​ក្រុម​ទាំង​ពីរ​ត្រូវ​ជួប​គ្នា​នៅ​កីឡដ្ឋាន Allianz Arena បន្ទាប់​ពី​ជើង​ទី​មួយ​ស្មើ​គ្នា ១-១៕ ​​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់