• 2020-03-03 11:37:28
  • បាល់ទាត់

ស្ងាត់ៗ Man City ទិញ​បាន​ខ្សែ​ការពារ​វ័យ​ក្មេង ដោយ​ប្រកាស​បែប​លាក់លៀម

  • 2020-03-03 11:37:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Manchester City បាន​ព្រមព្រៀង​នាំ​ចូល​ខ្សែ​ការពារ​ស្លាប​ស្ដាំ​ប្រេស៊ីល Yan Couto សម្រាប់​ត្រៀម​រដូវ​កាល​ ២០២០/២១ នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ក្នុង​គេហទំព័រ​ផ្លូវ​ការ​របស់​ខ្លួន​។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា កីឡាករ​រូប​នេះ​បាន​ព្រម​លេង​ឲ្យ​ក្លឹប​រយៈពេល ៥ឆ្នាំ​ ហើយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ គេ​កំពុង​តែ​លេង​នៅ​ក្លឹប​អ៊ីតាលី Coritiba ដែល​បង្ហាញ​ខ្លួន​ទើប​តែ​បាន​ម្ដង​ប៉ុណ្ណោះ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ ការ​ប្រកាស​ជា​ផ្លូវការ​របស់​ Man City គឺ​បង្ហោះ​ក្នុង​គេហទំព័រ​របស់​ខ្លួន ដោយ​មិន​បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ធំៗ​នោះ​ទេ។

សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា តាម​ពិត​ក្លឹប​ Manchester City មាន​បំណង​ទិញ​កីឡាករ​រូប​នេះ​ឲ្យ​បាន​មុន​ថ្ងៃ​ Deadline ទីផ្សារ​រដូវ​រងា​កាល​ពី​ខែ​មករា​ កន្លង​ទៅ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Yan Couto ត្រូវ​បាន​​ក្លឹប​អង់គ្លេស​នេះ​ចាប់​អារម្មណ៍​ ដោយសារ​តែ​ទម្រង់​លេង​ក្នុង​ប្រកួត​ World Cup អាយុ​ក្រោម ១៧ឆ្នាំ ដោយ​រូប​គេ​ជា​ខ្សែ​ការពារ​បង្កើត​ឱកាស​ច្រើន​ជាង​គេ៕

ប្រភព៖ គេហទំព័រ​ Manchester City

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់