• 2020-03-03 05:15:00
  • បាល់ទាត់

គ្រូ​បឹង​កេត៖ ណាហ្គា​លេង​ល្អ គេ​ដឹង​របៀប​យើង​លេង

  • 2020-03-03 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្គោល​របស់​ក្លឹប​បឹងកេត​លោក Apisit Im-Amphai បាន​ឱ្យ​ដឹង​​ថា ក្រុម​បាល់ទាត់​ណាហ្គាវើលដ៍ បង្ហាញ​គុណផល (ទម្រង់​លេង) យ៉ាង​ល្អ​ ដោយ​ដាក់​សម្ពាធ​ខ្លាំង​​មក​លើ​ក្រុម​របស់​លោក។

លោក​​បន្ត​ថា ៖«ណាហ្គា​លេង​ល្អ គេ​ដឹង​របៀប​យើង​លេង ធ្វើ​ឱ្យ​យើង​ពិបាក»។

យ៉ាងណា​អតីត​គ្រូ​បង្វឹក​ភ្នំពេញ​ក្រោន​ ក៏​បាន​បង្ហាញ​ការ​សោកស្ដាយ ព្រោះកូន​ក្រុម​របស់​លោក​មាន​របួស​ច្រើន ជាក់ស្ដែង​កីឡាករ​រហស្សនាម Messi ម៉ាត់ នូរុណ របួស​​ត្រូវប្ដូរ​ចេញ​នៅ​តង់​ទី​១។

លោក Apisit Im-Amphai ៖«កីឡាករ​យើង​លេង​១០០% តែ​យើង​មាន​បញ្ហា​កីឡាករ​ឈឺ Messi ឈឺ មីហ្សាន​ឈឺ​ដូច​គ្នា អត់​មាន​អ្នក​លេង​កណ្ដាល»។

កាល​ពី​ថ្ងៃ​ ទី​២៩ ខែ​កុម្ភៈ​កន្លង​ទៅ​ ក្រុម​ម្ចាស់ផ្ទះ​បឹងកេត ធ្វើ​បាន​ត្រឹម​លទ្ធផល ១-១ ជាមួយក្រុម​ភ្ញៀវ​ណាហ្គាវើលដ៍​ប៉ុណ្ណោះ។ ក្នុងជំនួប​​ជាមួយ​បឹង​កេត​នោះ​ លោក​ មាស ចាន់ណា បាន​ប្រើ​ទម្រង់​ការពារ ដោយ​ដាក់​ខ្សែ​ការពារ​៥នាក់ និង​ប្រើ​ខ្សែ​ប្រយុទ្ធ​បរទេស​ល្អៗ​​លេង​វាយ​បក​នៅ​ខាង​លើ ហើយ​គ្រូបង្គោល​ណាហ្គាវើល​ដ៍​រូប​នេះ ក៏​បាន​សរសើរ​កូន​ក្រុម​ខ្លួន​ថា​ លេង​បាន​ល្អតាម​ការ​ចង់​បាន​​របស់​លោក​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់