• 2020-03-03 06:30:00
  • បាល់ទាត់

ក្រុម​បាល់ទាត់​ក្រសួង​ការងារ ​ការពារ​តំណែង​ជើងឯក​ ពាន​អន្តរក្រសួង​ បាន​សម្រេចក្រោយ​ឈ្នះ​ ៥-៣​ ម៉ោង​បន្ថែម

  • 2020-03-03 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ការពារ​តំណែង​ជើងឯក​ពាន​រង្វាន់ ​អន្តរក្រសួង​ បាន​សម្រេច​ឆ្នាំនេះ​បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ក្រសួង​សុខាភិបាល​ នៅ​ម៉ោង​បន្ថែម​១០នាទី​ពីរ​ដង។​

រូបភាពលើផេកអន្តរក្រសួង

ការ​ប្រកួត​ពាន​រង្វាន់​អន្តរក្រសួង​ ឆ្នាំ​នេះ​បាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ទី១​ ខែ​មីនា​ បន្ទាប់​ពី​ប្រកួត​ផ្ដាច់ព្រ័ត្រ​រក​ឃើញ​ជើង​ខ្លាំង​ពី​លេខ១​ រហូត​ដល់​លេខ៤​ រួច​មក។​ វគ្គ​ព្រ័ត្រ​យក​លេខ១-២​ រវាង​ក្រសួង​ការងារ​ និង​ក្រសួង​សុខាភិបាល​ នេះ​ពិត​ជា​ល្អ​មើល​ និង​ស្វិតស្វាញ​តែ​ម្ដង​ ខណៈ​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​ទៅ​វិញ​ទៅ​មក​សរុប​រហូត​ដល់​៨គ្រាប់​ឯណោះ។​ ការ​ប្រកួត​បញ្ចប់​ទាំង​២តង់ ​(៤០នាទី)​ ក្រុម​ទាំង​ពីរ​ស្មើ​គ្នា​ ៣-៣​ ឈាន​ដល់​ម៉ោង​បន្ថែម​១០​នាទី​ពីរ​ដង​ ក្រសួង​ការងារ​ស៊ុត​បញ្ចូល​ទី​បាន​២គ្រាប់​បន្ថែម​ក្លាយ​ជា​ជើងឯក​ជា​ថ្មី​សម្រាប់​ឆ្នាំ​នេះ។​

រូបភាពលើផេកអន្តរក្រសួង

តំណាង​ក្រុម​ក្រសួង​ការងារ​ បាន​លើក​ឡើង​ថា​ ជ័យជម្នះ​នេះ​ជា​ជ័យជម្នះ​លើក​ទី២​ជាប់​ៗ​គ្នា​ហើយ​ ឆ្នាំ​២០១៨​ និង​ឆ្នាំ​២០១៩។​ ប៉ុន្តែ​សរុប​ទៅ​ក្រសួង​ការងារ​បាន​ឈ្នះ​ពាន​រង្វាន់​អន្តរក្រសួង​នេះ​៣ដង​មក​ហើយ​កាល​ពី​ឆ្នាំ​២០១៦​ ក៏​ធ្លាប់​ជា​ជើងឯក​ផង​ដែរ។​ ចំពោះ​ជ័យជម្នះ​នេះ​ដែរ​ គឺ​បាន​មក​ពី​ការ​យកចិត្ត​ទុកដាក់​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​គ្រប់​ផ្នែក​ទាំង​អស់​ បាន​ផ្ដល់​កម្លាំង​ចិត្ត​ រួម​និង​ការ​ចេះ​សាមគ្គី​គ្នា​ផង​នោះ​ទើប​ទទួល​បាន​លទ្ធផល​យ៉ាង​ល្អ​នេះ។​ នៅ​ឆ្នាំ​ក្រោយ​តំណាង​ក្រុម​មក​ពី​ក្រសួង​ការងារ​នេះ​នឹង​ប្ដេជ្ញា​យក​ឈ្នះ​ជើងឯក​ជា​ថ្មី​ទៀត​ឲ្យ​បាន។​

រូបភាពលើផេកអន្តរក្រសួង

រំលឹក​ដែរ​ថា​ ពាន​រង្វាន់​មិត្តភាព​អន្តរក្រសួង​ ឆ្នាំ​២០១៩​ នេះ​បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១​ ខែ​មីនា​ ២០២០​ នេះ​បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​តាំង​ពី​ថ្ងៃ​ទី១៤​ ខែ​ធ្នូ​កន្លង​មក។​ បន្ទាប់​ពី​ចំណាយ​ពេល​ប្រកួត​អស់​រយៈពេល​ប្រហែល​៤ខែ​មក​នេះ​ ឥលូវ​រក​ឃើញ​ ក្រុម​លេខ១​ បាន​លើ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ក្រុម​លេខ​២ បាន​លើ​ក្រសួង​សុខាភិបាល​ ក្រុម​លេខ៣​ បាន​លើ​ក្រសួង​សេដ្ឋកិច្ច​ និង​លេខ៤​ បាន​លើ​ក្រសួង​ការបរទេស ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់