• 2020-03-03 03:37:15
  • បាល់ទាត់

ពិត​មែន​ឬ? ផ្អើល​ព័ត៌មាន​ Sergio Ramos ត្រៀម​ចេញ​ពី Real Madrid

  • 2020-03-03 03:37:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត El Clasico កាល​ពី​ថ្ងៃ​អាទិត្យ ប្រហែល​ជា​​ការ​​លេង​ចុងក្រោយ​របស់​ប្រធាន​ក្រុម​របស់ Real Madrid កីឡាករ Sergio Ramos ដោយ​សារ​តែ​គេ​គ្រោង​នឹង​ចាកចេញ​ពី​ក្លឹប​នៅ​​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវ​ក្ដៅ​ខាង​មុខ។

តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​ប្រទេស​អេស្ប៉ាញ​ឲ្យ​ដឹង​ថា Ramos នឹង​មិន​ពង្រីក​កុងត្រា​​ជាមួយ​ Real Madrid ទៀត​ទេ។ កុងត្រា​របស់​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​នឹង​ផុត​នៅ​​ខែ មិថុនា ឆ្នាំ ២០២១ មាន​ន័យ​ថា រដូវ​កាល​២០២០-២១ នឹង​ជា​រដូវ​កាល​ចុងក្រោយ​របស់​គេ​ជាមួយ Madrid។

ប៉ុន្តែ​តាម​ការ​ឲ្យ​ដឹង​បន្ថែម​ ខ្សែ​ការពារ​វ័យ​​៣៣​ឆ្នាំ​នឹង​មិន​រង​ចាំ​ខ្លួន​ក្លាយ​ជា​កីឡាករ​ទំនេរ​គ្មាន​តម្លៃ​ខ្លួន​នោះ​ទេ។ គេ​នឹង​ចាកចេញ​ពី​ក្លឹប​ពេល​បញ្ចប់​​រដូវ​កាល​នេះ ដើម្បី​ឲ្យ​ការ​ចេញ​មាន​តម្លៃ​ខ្លួន​ខ្លះ។ យ៉ាងណាមិញ នេះ​គ្រាន់​តែ​ជា​ការ​លេច​ព័ត៌មាន​ជំហាន​ដំបូង ហើយ​ក៏​មិន​ទាន់​មាន​ការ​បកស្រាយ​ពី​សាមី​ខ្លួន​ឬ Real Madrid នៅ​ឡើយ​ទេ។

​Ramos ចាប់​ផ្ដើម​អាជីព​ដំបូង​ជាមួយ Sevilla ឆ្នាំ​២០០៣ បង្ហាញ​ខ្លួន​បាន​​៤៥​ប្រកួត​ក៏​សម្រេច​ចិត្ត​មក​ Real Madrid​ក្នុង​ឆ្នាំ​២០០៥ ក្នុង​តម្លៃ​ខ្លួន​២៧​អឺរ៉ូ។ មក​ដល់​កីឡដ្ឋាន Santiago Bernabeu កីឡាករ​ពូកែ​ក្បាល​ម្នាក់​នេះ​បាន​អភិវឌ្ឍន៍​ខ្លួន​ក្លាយ​ជា​ខ្សែ​ការពារ​កណ្ដាល​ដ៏​ខ្លាំង​មួយ​រូប៕ ​

ប្រភព៖ Fox Sports Asia ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់