• 2020-02-28 03:21:35
  • ប្រដាល់

ទស្សនា​វីដេអូ រថថាំង​ស្គាល់​ជាតិ​ចាញ់​ជា​លើក​ដំបូង​​នៅ​១២​ប្រកួត​ចុងក្រោយ

  • 2020-02-28 03:21:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថថាំង បាន​ចាញ់​ពិន្ទុ​សិស្ស​ច្បង​ កាវណា កាល​ពី​យប់​មិញ​ដែល​ការ​ប្រកួត​រៀបចំ​នៅ​សង្វៀន​ធំ Rajadamnern នា​ទីក្រុង​បាងកក ប្រទេស​ថៃ។

រថថាំង​ដែល​១១​ប្រកួត​ចុងក្រោយ​មិន​ដែល​ចាញ់ នៅ​តែ​ប្រើ​យុទ្ធសាស្ត្រ​ដើរ​ចូល​មិន​ខ្លាច ទោះ​កាវណា​ធំ​ជាង​ខ្លួន​ក៏​ដោយ។ តែ​យ៉ាងណា​ទឹក​៣​និង​៤ កាវណា​ ចេញ​ជើង​និង​ជង្គង់​ល្អ​ជាង​ ដើម្បី​ទប់​ក្បាច់​បុក​របស់​រថថាំង។ ទឹក​៥​កីឡាករ​រហស្សនាម The Iron Man បាន​ព្យាយាម​ដេញ​វាយ ដោយ​ដឹង​ថា​ខ្លួន​ចាញ់​ពិន្ទុ តែ កាវណា​ឆ្លាត​វាយ​ថយ​ៗ​រហូត​ចប់​ទឹក។

ចុងក្រោយ​អាជ្ញាកណ្ដាល​បាន​លើក​ដៃ កាវណា​ឈ្នះ​ពិន្ទុ។ នេះ​គឺ​ជា​ការ​ចាញ់​លើក​ដំបូង​របស់​រថថាំង​នៅ​១២​ប្រកួត​ចុងក្រោយ។ រថថាំង​ នឹង​មាន​ភារកិច្ច​បន្ត​ជួប រុងគិត​នៅ​ថ្ងៃ​ទី ២១ ខែ មីនា ឆ្នាំ ២០២០ ក្នុង​ខេត្ត​បុរីរម្យ៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់