• 2020-02-27 03:31:51
  • បាល់ទាត់

Lampard ចង់​លក់​កីឡាករ​៨​នាក់​ចេញ ដើម្បី​ស្រង់​ Chelsea មក​កម្រិត​កំពូល​វិញ

  • 2020-02-27 03:31:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ Frank Lampard កំពុង​មាន​គម្រោង​ក្នុង​រដូវ​ក្ដៅ​ លក់​កីឡាករ Chelsea ៨​នាក់​ចេញ​ ដើម្បី​រៀប​ក្រុម​ឲ្យ​ប្រសើរ​ឡើង​វិញ។

អ្នក​ចាំ​ទី Kepa Arrizabalaga ដែល​​បង្ហាញ​ទម្រង់​លេង​មិន​ល្អ​សោះ​នៅ​រដូវ​កាល​នេះ ហើយ​ថ្មី​ៗ​នេះ​ទើប​តែ​បាត់បង់​តំណែង​ទី​មួយ​ទៅ​កាន់ Willy Caballero ស្ថិត​ក្នុង​បញ្ជី​​របស់ Lampard លក់​ចេញ។

ខ្សែ​បម្រើ Ross Barkley និង Jorginho ប្រហែល​ជា​ត្រូវ​​ចាកចេញ​ដូច​គ្នា​ ជាមួយMarcos Alonso, Emerson​,Kurt Zouma, Willian និងPedro សុទ្ធ​តែ​ជា​មុខ​សញ្ញា​ត្រូវ​ផ្ទេរ​ចេញ​ពេល​ចប់​រដូវ​កាល។ រឿង​ទាំង​នេះ​លេច​ចេញ​ឡើង បន្ទាប់ Lampard បាន​ឃើញ​ក្រុម​របស់​ខ្លួន​ចាញ់ ៣-០ នៅ​ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ​ក្នុង​ផ្ទះ​​ខ្លួន​ឯង​ដោយ​សារ Bayern Munich និង​កំពុង​ឈរ​លេខ​៤​ក្នុង​លីគ។

ការ​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​​បាន​ធ្វើ​ឲ្យ​ Lampard​ ដឹង​ថា ក្រុម​កីឡាករ​ដែល​បន្សល់​ទុក​ឲ្យ​លោក​គឺ​ត្រូវ​ជួសជុល​ឡើង​វិញ ដើម្បី​រៀប​ក្រុម​មក​កាន់​កម្រិត​កំពូល និង​ប្រជែង​យក​ពាន៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់