• 2020-02-26 06:34:04
  • បាល់ទាត់

មក​ដឹង​កិច្ច​សន្យា​ពិសេស​មួយ​រវាង​ Conor និង​ Privat

  • 2020-02-26 06:34:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Conor Nestor គ្រូ​បង្វឹក​របស់​ក្លឹប​បាល់ទាត់​ព្រះខ័នរាជស្វាយ ​បាន​បញ្ជាក់​ថា​មុន​ពេល​ចុះ​កុងត្រា​យក Privat ​មក​រួម​ក្រុម លោក​ធ្លាប់​បាន​សន្យា​ជាមួយ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​១​រឿង។

លោក Conor ​បាន​និយាយ​ពិ​កិច្ចសន្យា​នោះ​ថា​៖« នៅ​ពេល​ដែល​យើង​សម្រេច​ចិត្ត​ចុះ​តុង​ត្រា​នាំ​យក​គាត់​Privatមក​កាន់​ក្លឹប​កាល​ពី​១២​មុន។ ខ្ញុំ​បាន​សន្យា​និង​គាត់​ថា​ក្រុម​នេះ​នឹង​ធ្វើ​ឲ្យ​គាត់​​ក្លាយ​ជា​កីឡាករ​ល្អ​មួយ​រូប​ ហើយ​គាត់​ក៏​បាន​សន្យា​ថា​និង​ជួយ​ក្រុម​ឲ្យ​ល្អ​ប្រ​សើ​ដូច​គ្នា​​ ​គាត់​ពិត​ជា​ធ្វើ​បាន​មែន​។ ហេតុផល​មួយ​ដែល​គាត់​ធ្វើ​បាន​ដោយ​សារ​តែ​ការ​ខិត​ខំ​ហ្វឹក​ហាត់​របស់​គាត់​។ ខ្ញុំ​គិត​ថា​​ការ​ដែល​ចង់​ក្លាយ​ជា​តារា​បាល់ទាត់​​មួយ​រូប​នោះ​គឺ​មិន​មែន​កើត​ចេញ​ពី​ការ​សម្ដែង​នោះ​ទេ​តែ​ចេញ​ពី​ការ​សហការណ៍​គ្នា​លេង​ជា​ក្រុម​វិញ អ៊ីចឹង​អ្នក​រាល់​គ្នា​បាន​ស្គាល់​ពី​សមត្ថភាព​របស់​គាត់​ហើយ​នេះ​ជា​ធ្វើ​ដែល​ខ្ញុំ​មាន​មោទនភាព​បំផុត​»​។ គ្រូ​បង្វឹក​សញ្ជាតិ​អៀរឡង់​រូប​នេះ​បន្ត​ទៀត​ថា​ ការ​ឈ្នះ​​ Bali United ថ្ងៃ​នេះ​គឺ​មិន​មែន​ដោយ​សារ​តែ​រូបគេ​ម្នាក់​នោះ​ទេ​គឺ​កីឡាករ​ទាំង​២៧​នាក់ ​ទោះបី​ជា​អ្នក​ខ្លះ​មិន​បាន​លេង​ក្តី​។

កីឡាករ​ Privat បណ្តើរ​បាល់​កាលពីម្សិលមិញពេលប៉ះBali United

គិត​មក​ដល់​ពេល​នេះ​ កីឡាករ​ Privat បាន​លេង​ឲ្យ​ក្លឹប​ព្រះខ័ន​រាជ​ស្វាយ​រៀង​​១រដូវ​កាល​ហើយ​បន្ទាប់​ពី​រូប​គេ​បាន​ប្តូរ​មក​​ពី​ក្លឹប​អាស៊ីអឺរ៉ុប។ កាល​ពី​រដូវ​កាល​មុន​​រូប​គេ​បាន​ជាប់​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើ​ន​ជាង​គេ​ដោយ​ទទួល​បាន​ស្បែក​ជើងមាស​ផង​ដែរ​ ចំណែក​ឯ​រដូវ​កាល​ថ្មី​​ឆ្នាំ​២០២០​នេះ​ក្នុង​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​ដដែល ​រូបគេ​​ក៏​កំពុង​តែ​ជាប់​ជា ​Top Scorer ក្នុង​សប្ដាហ៍​ទី​២​ ដោយ​ស៊ុត​បាន​៣គ្រាប់​ជាប់​លេខ​២ តាម​ពី​ក្រោយ​កីឡាករ​រហ័ស​នាម​យក្ស​របស់​ភ្នំពេញ​ក្រោន​ Timothy ​ស៊ុត​បាន​ដល់​ទៅ​៥​គ្រាប់​ឯនោះ។ យ៉ាង​ណា​មិញ​នេះ​​ត្រឹ​ម​តែ​សប្ដាហ៍​ទី​២​ប៉ុណ្ណោះ​ ដោយ​ការ​ប្រកួត​នៅ​សល់២២​សប្ដាហ៍​ទៀត​ទើប​អាច​កាត់​សេចក្ដី​បាន​៕ ​​​​

អត្ថបទ៖ Yorn Sovieth

មតិយោបល់