• 2020-02-25 12:15:09
  • បាល់ទាត់

ប្រទេស​អឺរ៉ុប​មួយ​ ហាម​មិន​ឲ្យ​ក្មេងៗ​ហាត់​តែត​បាល់

  • 2020-02-25 12:15:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគម​បាល់ទាត់​អង់គ្លេស​ FA បាន​ប្រកាស​ថា​ កីឡាករក្មេង​ដែល​មាន​វ័យ​ក្រោម​ ១២​ឆ្នាំ​នឹង​ហាម​ឃាត់​មិន​ឲ្យ​ហ្វឹកហាត់​ ខាង​តែត​បាល់​ទៀត​ទេ​នៅ​តាម​ក្លឹប​ក្នុង​លីគ​អង់គ្លេស​។

បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ ពោល​គឺ​ចាប់​តាំង​ពី​ការ​ស្លាប់​កីឡាករ​ Jeff Astle មក​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ សកម្មភាព​តែត​បាល់​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ខួរក្បាល​។

ទោះ​ជា​យ៉ាង​ណា​ ការ​សិក្សា​ស្រាវ​នេះ​ ត្រូវ​បាន​លើក​ឡើង​ជា​ផ្លូវ​ការ​នៅ​ក្នុង​ឆ្នាំ ២០១៩​ដោយ​សកល​វិទ្យាល័យ​ Glasgow ដែល​បាន​ធ្វើ​ការ​ពិនិត្យ​សុខភាព​ លើ​អតីត​កីឡាករ​ ៧៦៧៦​នាក់។

ជា​លទ្ធផល​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ ត្រូវ​បាន​រក​ឃើញ​ថា​ អតីត​កីឡាករ​ទាំង​នោះ​នឹង​មាន​ឧកាស​កើត​ ជំងឺ​ស្លាប់​ខួរក្បាល​ ជំងឺ​វង្វេង​វង្វាន់​ និង​ជំងឺ​ផ្សេង​ៗ​ទៀត​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ខួរ​ក្បាល​ធ្ងន់ធ្ងរ​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់