- 2020-02-24 13:06:46
- បាល់ទាត់
De Bruyne ៖ Man City នឹងនៅតែបរាជ័យ បើធ្វើអត់បានរឿងមួយ
- 2020-02-24 13:06:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
De Bruyne ៖ Man City នឹងនៅតែបរាជ័យ បើធ្វើអត់បានរឿងមួយ
ចន្លោះមិនឃើញ
ខ្សែបម្រើក្លឹប Manchester City កីឡាករ De Bruyne បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនាពេលថ្មីៗនេះថា ប្រសិនបើជាក្លឹបរបស់គេមិនឈ្នះពានរង្វាន់ UEFA Champions League នៅរដូវកាលនេះទេ ម្នាក់ៗនឹងថា ក្លឹបរបស់គេនៅតែជាក្លឹបបរាជ័យដូចកាលពី ៥ឆ្នាំមុនអញ្ចឹង។
Bruyne បាននិយាយថា ៖ " ប្រសិនជាក្លឹបរបស់ខ្ញុំមិនឈ្នះពានរង្វាន់ UEFA Champions League នៅរដូវកាលនេះទេ ម្នាក់ៗនឹងថាក្លឹបរបស់ខ្ញុំនៅតែ ជាក្លឹបបរាជ័យដូចកាលពី ៥ឆ្នាំមុនអញ្ចឹង "។
ខ្សែបម្រើរូបនេះបានបន្តថា ៖ " វាជាពានរង្វាន់មួយ ដែលក្លឹបខ្ញុំមិនទាន់បាននូវឡើយ។ ខាងក្លឹបរបស់ខ្ញុំចង់ឈ្នះគ្រប់ប្រកួតទាំងអស់ ក្នុងការប្រកួតដណ្ដើមពានរង្វាន់មួយ នេះប៉ុន្តែពេលខ្លះយើងលេងប៉ះក្លឹប ដែលខ្លាំងជាងយើងដូចជាក្លឹប Liverpool ជាដើមនៅក្នុងរដូវកាលនេះ "។
Manchester City នឹងត្រូវប្រកួតប៉ះនឹងក្លឹប Real Madrid នាថ្ងៃទី ២៧ខែ កុម្ភៈខាងមុខនេះ ក្នុងការប្រកួត UEFA Champions League វគ្គ ១៦ក្រុមចុងក្រោយ៕