• 2020-02-24 10:49:18
  • ព័ត៌មាន

ប្រកួត​នៅ Serie A ត្រូវ​បាន​លើក​ពេល ខណៈ​វីរុស Covid19 វាយ​លុក​អ៊ីតាលី

  • 2020-02-24 10:49:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 18

ចន្លោះមិនឃើញ

ប្រកួត​នៅ​លីគ​កំពូល​អ៊ីតាលី​ចំនួន ៤ និង​ប្រកួត​បាល់ទាត់​លីគ​ក្រោម​ៗ​ទៀត​ ត្រូវ​បាន​ពន្យារ​ពេល​ ដោយសារ​តែ​ប្រទេស​អឺរ៉ុប​រង​ការ​យាយី​ដោយ​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី Covid19។

ការ​ពន្យារ​ពេល​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី​ប្រទេស​អ៊ីតាលី Giuseppe Conte ប្រកាស​ណែនាំ​ឲ្យ​រដ្ឋមន្ត្រី​កីឡា ផ្អាក​ព្រឹត្តិការណ៍​កីឡា​នៅ​តំបន់​ធំៗ​ ២ របស់​អ៊ីតាលី។

ចំណោម​ប្រកួត​ទាំង ៤ នៅ Serie A នោះ​មាន​ដូច​ជា ប្រកួត​រវាង Inter Milan និង​ក្លឹប Sampdoria ប្រកួត​រវាង Torinio និង Parma ប្រកួត​រវាង Verona និង Cagliari និង​ប្រកួត​រវាង Atlanta និង Sassuolo។

Inter Milan នៅ​ពេល​នេះ​ដែរ​កំពុង​តែ​ឈរ​លើ​ចំណាត់ថ្នាក់​លេខ​៣ ដោយ​នៅ​ពីក្រោម​ក្លឹប​កំពូល​តារាង Juventus និង​ក្លឹប​លេខ Lazio។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​អ៊ីតាលី​មាន​អ្នក​ឆ្លង​ជំងឺ Covid19 ចំនួន​លើស​ពី ១៥០​ករណី ដោយ​ក្នុង​នោះ​មាន​មនុស្ស​ចំនួន ៤នាក់​បាន​ស្លាប់៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់