• 2020-02-24 06:27:22
  • បាល់ទាត់

លក់ Ziyech ចេញ​ភ្លាម Ajax ទិញ​យុវជនប្រេស៊ីល Matheus មក​ពី Sao Paulo ភ្លែត

  • 2020-02-24 06:27:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​សារព័ត៌មាន BBC ក្លឹប Ajax ទិញ​បាន​ខ្សែប្រយុទ្ធស្លាប Antony Matheus dos Santos មក​ពី​ក្លឹប Sao Paulo ប្រទេស​ប្រេស៊ីល​ក្នុង​តម្លៃខ្លួន ១៣​លាន​ផោន ក្រោយ​ខ្សែ​បម្រើ​ប្រយុទ្ធ Hakim Ziyech យល់​ព្រម​ទៅ​ចូល​រួម​​ជាមួយ​ក្រុម​តោខៀវ Chelsea នៅ​រដូវ​​ក្ដៅ​ខាង​មុខ។ ​​

ក្នុង​តម្លៃ​ខ្លួន ១៣លាន​ផោន ឬ​អាច​កើន​ដល់ ១៨,២លាន​ផោន កីឡាករ​វ័យ១៩​ឆ្នាំ នឹង​ចូល​រួម​ជាមួយ​ក្លឹប​ហូឡង់ Ajax រយៈ​ពេល​៥​ឆ្នាំ នៅអំឡុង​ខែ​កក្កដា​ ឆ្នាំ​២០២០។

នាយក​ក្លឹប​បាល់ទាត់ Ajax លោក Marc Overmars បាន​ឱ្យ​ដឹង​ថា ៖«ក្លឹប​​នឹង​ទទួល​បាន​​កីឡាករ​ឆ្នើម ដែល​អាច​លេង​បាន​គ្រប់​កន្លែង។ កីឡាករ​យើង​មួយ​ចំនួន​នឹង​ចេញ​នៅ​រដូវ​ក្ដៅ​នេះ ដូច្នេះ​យើង​ត្រូវ​តែ​រក​កីឡាករ​មក​ជំនួស។ វា​ពិត​ជា​ល្អ​ណាស់ ដែល​យើង​អាច​ទិញ​កីឡាករ​នេះ​បាន»។

ជម្រើស​ U23 របស់​ប្រេស៊ីល Antony បាន​ឆ្លង​កាត់​កីឡាករ​យុវជន​នៅ​ក្លឹប Sao Paulo ហើយ​បាន​បង្ហាញ​ខ្លួន​​ក្នុង​ឈុត​ធំ​លើក​ដំបូង នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

គួរ​បញ្ជាក់​ថា ​ខ្សែ​បម្រើ​ប្រយុទ្ធ Hakim Ziyech នឹង​ទៅ​ចូល​រួម​​ជាមួយ​ក្រុម​តោខៀវ Chelsea នៅ​រដូវ​​ក្ដៅ​ខាង​មុខ ក្នុង​តម្លៃ ៣៣,៣លាន​ផោន រយៈ​ពេល​​៥​ឆ្នាំ៕ ​

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់