• 2020-02-24 04:46:51
  • បាល់ទាត់

វឌ្ឍនាកា៖ កាលណាលីគមានការគាំទ្រខ្លាំង លើឆាកអន្តរជាតិយើងក៏ខ្លាំង

  • 2020-02-24 04:46:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ឆ្នាំ​២០២០​ ទើប​តែ​ចាប់ផ្ដើម​​បាន​២​សប្ដាហ៍​ប៉ុណ្ណោះ​ ដោយ​កាល​ពី​ថ្ងៃ​ទី២២ ខែ​កុម្ភៈ ឆ្នាំ​២០២០ ក្លឹប​បាល់ទាត់​បឹងកេត​បាន​យក​ឈ្នះ​លើ​ក្លឹប​បាល់ទាត់​​វិសាខា​ក្នុង​លទ្ធផល​១-០ នៅ​កីឡដ្ឋាន​ ខេមបូឌា​អ៊ែវេរ។

កីឡាករ​ឆ្នើម​ ចាន់ វឌ្ឍនាកា ​បាន​លើក​ឡើង​ថា​៖«ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ មិន​គិត​ថា​ពួក​គាត់​និង​មក​គាំទ្រ​ច្រើន ទោះ​បី​ជា​កីឡដ្ឋាន​របស់​យើង​ដាក់​បាន​តែ​២៥០០នាក់​ ​យើង​ឃើញ​ថា សន្ទុះ​នៃ​ការ​គាំទ្រ​លីគ​ច្រើន អ៊ីចឹង​ខ្ញុំ​សង្ឃឹម​ថា​បាល់ទាត់​ខ្មែរ​នឹង​រីកចម្រើន​ទៀត។ ខ្ញុំ​សូម​អរគុណទាំង​អ្នក​គាំទ្រមក​ទី​នេះ​និង​អ្នក​ទស្សនា​តាម​គេហដ្ឋាន​​ សូម​បន្ត​គាំទ្រ​កាលណា​លីគ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ យើង​ងាយ​រក​កីឡាករ​ ហើយ​​ការ​លេង​នៅ​ឆាក​អន្តរជាតិ​ក៏​ខ្លាំង​តាម​ហ្នឹង​ដែរ​»។ កីឡាករ​ដែល​ទទួល​បាន​ងារ​ជា កុមារ​មាស​ រូប​នេះ​ក៏​បាន​បន្ត​សរសើរ​ពី​ទម្រង់​លេង​របស់​ក្រុម​ខ្លួន​ថា​លេង​ស៊ីចង្វាក់​គ្នា​បាន​ល្អ​ទោះ​បី​ជាទើប​តែ​ហាត់​បាន​ជុំ​គ្នា​ជាមួយ​និង​កីឡាករ​ចំណូល​ថ្មី​​ក្តី​។

​​​រំលឹក​ដែរ​ថា​ ១គ្រាប់​ដែល​ធ្វើ​ឲ្យ​បឹង​កេត​ទទួល​ជ័យជំនះ​លើ​វិសាខា​នោះ​គឺ​រក​បាន​នៅ​នាទី​៥៨ ដោយ​កីឡាករ​ចំណូល​ថ្មី​បម្រើ​ប្រយុទ្ធ​ Mothusi Gopane។ ​ឆ្លង​កាត់​២​ប្រកួត​មក​នេះ ​ក្រុម​បឹងកេត កំពុង​មាន​៤​ពិន្ទុ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៥ក្នុងតារាងលីគកំពូលកម្ពុជា៕

អត្ថបទ៖ Yorn Sovieth

មតិយោបល់