• 2020-02-24 03:57:07
  • បាល់ទាត់

អស់​ទាស់! គ្រាន់​​បាន​ឱប Messi ភ្លាម កីឡាករ​ចំណូល​ថ្មី​ Martin និយាយ​សម្ដី​បែប​នេះ

  • 2020-02-24 03:57:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Martin Braithwaite បាន​និយាយ​លេង​​​ថា រូប​គេ​នឹង​មិនបោក​សំអាត​​ខោ​អាវ​ឡើយ ក្រោយ​បាន​ឱប Lionel Messi អំឡុង​ពេល​ប្រកួត​ Barcelona ឈ្នះ ៥-០ លើ​ក្លឹប Eibar ដោយ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​រក​បាន​ ៤គ្រាប់​ម្នាក់​ឯង។

Braithwaite និយាយ​ថា ៖« Messi បាន​អបអរសាទរ​ខ្ញុំ គាត់​ជា​កីឡាករ​ដ៏​អស្ចារ្យ ហើយ​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​កក់ក្ដៅ​នៅ​លើ​ទីលាន ដោយ​បោះ​បាល់​ច្រើន​ឱ្យ​ខ្ញុំ ខ្ញុំ​រីករាយ​ដែល​បាន​ផ្ដល់​បាល់ Assist លើក​ដំបូងរបស់​ខ្ញុំ​ឱ្យ ​Leo »។ ​

ខ្សែ​ប្រយុទ្ធ​ដាណឺម៉ាក​វ័យ២៨​ឆ្នាំ ត្រូវ​បាន​​ក្លឹប​អ្នកមាន​បុណ្យ​ទិញ​ចូលកាល​ពី​សប្ដាហ៍​មុន ដើម្បី​ជំនួស​ខ្សែ​ប្រយុទ្ធ​បារាំង Ousmane Dembele ដែល​កំពុង​រង​របួស ក្នុង​តម្លៃ​ជាង ២០ លាន​ដុល្លារ និង​មានតម្លៃ​​ផ្ដាច់​កុងត្រា​រយៈពេល៤ឆ្នាំថ្មី ៣២០​ លាន​ដុល្លារ។

កីឡាករ​វ័យ​ល្បឿន​លឿន​​រូប​នេះ បាន​​ចាប់​ផ្ដើម​អាជីព​បាល់ទាត់​ដំបូង​នៅ​ក្លឹប​ដាណឺម៉ាក Esbjerg ក្រោយ​មក​ទៅ​ក្លឹប​បារាំង Toulouse រួច​ក៏​លេង​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​នៅ Bordeaux ហើយ​ក្រោយ​មក​ទៀត​​លេង​នៅ​ Leganes។

ជាង១០ឆ្នាំ​​លើ​សមរភូមិ​វាល​ស្មៅ ​កីឡាករ​រូប​នេះ​រក​បាន ៨៥ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៣៤២ ដង​ក្នុង​ក្លឹប​អាជីព។ ចំណែក​​នៅ​ក្រុម​ជម្រើស​ជាតិ​វិញ រូប​គេ​​បង្ហាញ​ខ្លួន​ឲ្យ​ដាណឺម៉ាក​ ៣៩ដង និង​រក​បាន ៧គ្រាប់​ចាប់​ពី​ឆ្នាំ ២០១៣ មក។

បង្ហាញ​ខ្លួន​មួយ​ប្រកួត​ភ្លាម Braithwaite ត្រូវ​បាន​គ្រូ​បង្វឹក Quique Setien បាន​កោតសរសើរ​ ហើយ​ថា​កីឡាករ​រូព​នេះ ​ល្អ​លើស​ការ​រំពឹង​ទុក​របស់​លោក។

សម្ដី​របស់ Quique Setien ៖« Braithwaite ធ្វើ​បាន​ល្អ​ជាង​កា​រំពឹង​ទុក​របស់​ខ្ញុំ។ គាត់​នឹង​​សម្រប​តាម​​អ្វី​ដែល​យើង​ចង់​ធ្វើ គាត់​មាន​ចំណែក​២គ្រាប់ ហើយ​គាត់​យល់​បាន​ល្អ​ពី​ការ​ប្រកួត​នេះ»៕

ប្រភព៖ BBC ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់