• 2020-02-22 02:57:48
  • បាល់ទាត់

ក្រុម ​បងប្អូន​អ្នក​លឿង​ ទម្លាក់​ក្រុម​ម្ចាស់​ស្រុក​ «តាកែវ​ FC»​ ប្រកួត​ដំបូង​ Tiger Street Football 2020​

  • 2020-02-22 02:57:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ បង​ប្អូន​អ្នក​លឿង​ ដែល​ជា​អ្នក​មក​ពី​ចម្ងាយ​នោះ​ បាន​បញ្ចេញ​ថ្វី​ជើង​ដ៏​អស្ចារ្យ​ទម្លាក់​ក្រុម​ខ្លាំង​ដែល​ជា​ម្ចាស់ស្រុក​ «តាកែវ​ FC»​ លទ្ធផល​ ៣-២​ ឲ្យ​ហាល​អាវ​ត្រឹម​ប្រកួត​ដំបូង​បើក​ឆាក​ថ្ងៃ​ទី១​ នៃ​ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​ Tiger Street Football 2020​ មិញ​នេះ។​

ក្រុមបងប្អូនអ្នកលឿង(អាវឆ្នូតផ្កាឈូកខ្មៅ)

បងប្អូន​អ្នក​លឿង​ និង​ក្រុម​ តាកែវ​ FC​ ពិត​ជា​ធ្វើ​ឲ្យ​មាន​អ្នក​ទស្សនា​ជក់ចិត្ត​មែន​នៅ​ប្រកួត​ទី១​ នៅ​ព្រឹក​មិញ​នេះ​ ដោយ​មុន​រក​ឃើញ​អ្នក​ឈ្នះ​ចាញ់​នោះ​គឺ​ត្រូវ​បន្ថែម​ម៉ោង​ និង​ដក​កីឡាករ​រហូត​សល់​តែ​៣នាក់​ក្នុង​ទីលាន​ប៉ុណ្ណោះ។​ ក្រុម​ បងប្អូន​អ្នក​លឿង​ ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​នៅ​ការ​ប្រកួត​បន្ថែម​ម៉ោង​លើក​ទី២​ ដែល​សល់​កីឡាករ​៣នាក់​ ហើយ​បញ្ចប់​ការ​ប្រកួត​ផ្លូវ​ការ​ដោយ​លទ្ធផល​ ៣-២​ ។​

ក្រុមបងប្អូនអ្នកលឿង(អាវឆ្នូតផ្កាឈូកខ្មៅ)

ការ​ប្រកួត​មណ្ឌល​ទី៧​ ក្នុង​ខេត្ត​តាកែវ​ នេះ​បាន​ធ្វើ​ពិធី​បើក​ជា​ផ្លូវ​ការ​ និង​ដំណើរ​ការ​ប្រកួត​ថ្ងៃ​ទី១​ របស់​ខ្លួន​រួចរាល់​ហើយ​កាល​ពី​ព្រឹក​មិញ​នេះ​ ស្របពេលនិង​ក្រុម​ចូលរួម​សរុប​ទាំង​អស់​មាន​ ៤៨​ក្រុម។​ មណ្ឌល​នេះ​នឹង​មាន​ការ​ប្រកួត​រយៈពេល​២ថ្ងៃ​ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​ចំនួន​ ៥​ក្រុម​ បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ​ចុង​ខែ​នេះ។​

ក្រុមបងប្អូនអ្នកលឿង(អាវឆ្នូតផ្កាឈូកខ្មៅ)

ជយលាភី​មណ្ឌល​ខេត្ត​តាកែវ​នេះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់៖​

  • ក្រុម​ឈ្នះ​លេខ១​ ទទួល​បាន​ប្រាក់​រង្វាន់​ ១​ ៥០០ដុល្លារ​

  • ក្រុម​ឈ្នះ​លេខ២​ ទទួល​បាន​ប្រាក់​រង្វាន់​ ១​ ០០០​ដុល្លារ​

  • ក្រុម​ឈ្នះ​លេខ៣​ ទទួល​បាន​ប្រាក់​រង្វាន់​ ៥០០​ដុល្លារ​

  • ក្រុម​ឈ្នះ​លេខ៤​ ទទួល​បាន​ប្រាក់​រង្វាន់​ ២០០​ដុល្លារ​

បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​នៅ​ពេល​ថ្ងៃ​ហើយ​នោះ​ Tiger Beer​ ក៏​មាន​ការ​ប្រគំ​តន្ត្រី​ចំនួន​២យប់​ផង​ដែរ​ នៅ​រាត្រី​ថ្ងៃ​ទី២២​ និង​ថ្ងៃទី២៣​ មាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​រស្មី​ហង្ស​មាស​ ដែល​មាន​តារាង​ចម្រៀង​ល្បីៗ​ឈ្មោះ​នៅ​កម្ពុជា​ដូច​ជា​ ព្រាប​ សុវត្ថិ​ ណុប​ ប៉ារិទ្ធ​ ZONO​ និង​អ្នក​ចម្រៀង​មួយ​ចំនួន​ទៀត៕​

ទិដ្ឋភាពព្រឹកមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់