• 2020-02-21 03:28:56
  • បាល់ទាត់

ឱកាស​លើក​ពាន​ Liverpool នឹង​​សល់​៣​ប្រកួត​បើ​ City ចាញ់​ Leicester

  • 2020-02-21 03:28:56
  • ចំនួនមតិ 8 | ចំនួនចែករំលែក 17

ចន្លោះមិនឃើញ

Manchester City នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ​ជើង​ខ្លាំង​ Leicester ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​២៧​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ។​

ក្រុម​រហស្សនាម​ពណ៌​ផ្ទៃ​ត្រូវ​ការ​ជ័យ​ជម្នះ​ចាំ​បាច់​ដើម្បី​តំណែង​លេខ​២​ក្នុង​តារាង​ និង​ពន្យារ​ការ​លើក​ពាន​របស់​ Liverpool ដែល​នៅ​សល់​ចំនួន​៥​ប្រកួត​ទៀត​។​ យ៉ាង​ណា​ក្នុង​ករណី​ City ចាញ់​ Leicester ហើយ​ Liverpool ឈ្នះ​ West Ham សប្ដាហ៍​នេះ​ឱកាស​លើក​ពាន​របស់​ហង្ស​នឹង​ធ្លាក់​មក​នៅ​ត្រឹម​៣​ប្រកួត​ប៉ុណ្ណោះ។​

ការ​យក​ឈ្នះ​ Leicester ទំនង​ជា​មាន​ការ​លំបាក​សម្រាប់​ក្រុម​លោក​ Pep Guardiola ដោយ​សារ​វា​ជា​ការ​ប្រកួត​ក្រុម​ដី​ ហើយ​ម្ចាស់​ផ្ទះ​ក៏​មិន​បណ្ដោយ​ឲ្យ​ចាញ់​ដែរ​ ព្រោះ​ពួកគេ​ត្រូវ​ការ​ធានា​កៅអី​លេខ​៣។​ Liverpool ទំនង​ជា​មិន​ពិបាក​ទេ​ក្នុង​ការ​យក​ឈ្នះ​ West Ham នៅ​ទឹកដី​ខ្លួន​ឯង​នោះ៕

ប្រភព៖ Manchestereveningnews ប្រែសម្រួល៖ រ័ត្ន

មតិយោបល់