• 2020-02-20 02:00:39
  • បាល់ទាត់

Atalanta មាន​ភាគរយ​ខ្ពស់​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ បន្ទាប់​ពី​លត់​ Valencia ៤-១

  • 2020-02-20 02:00:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​របស់​អ៊ីតាលី Atalanta កំពុង​សម្លឹង​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ បន្ទាប់​ពី​ជើង​ទី​មួយ​កាល​ពី​យប់​មិញ​ក្នុង​ដី​ខ្លួន​​ឯង​បំបាក់ Valencia ដល់​ទៅ​ ៤-១ ឯណោះ។

គ្រាប់​ដំបូង​របស់ Atalanta រក​បាន​​នៅ​នាទី​១៦ ដោយ​កីឡាករ Hans Hateboer មុន​ពេល Josip Llicic ជា​អ្នក​រក​គ្រាប់​ទី​ពីរ​នៅ​ចុង​ម៉ោង​វគ្គ​ទី​មួយ។ ឈាន​ដល់​វគ្គ​ទី​ពីរ Atalanta នៅ​តែ​មិន​បន្ធូរ​ដៃ​បន្ត​រក​បាន​២​គ្រាប់​បន្ថែម​ដោយ​​ទាត់​ចូល​ដោយ​កីឡាករ Rome Freuler និង Hans Hateboer ដែល​ជា​គ្រាប់​ទី​ពីរ​របស់​ខ្លួន​ក្នុង​ប្រកួត​នេះ។

យ៉ាងណា Valencia ក៏​មិន​ឱប​ដៃ​ឈរ​មើល ព្យាយាម​រក​បាន​១​គ្រាប់​វិញ​ គ្រាន់​មាន​កម្លាំង​ចិត្ត​លេង​នៅ​ជើង​ទី​ពីរ​ក្នុង​ដី​ខ្លួន​ឯង​នា​ប្រទេស​អេស្ប៉ាញ។ ជើង​ទី​ពីរ​រវាង​ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​ជួប​គ្នា​នៅ​ថ្ងៃ​ទី ១០ ខែ មីនា៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់