- 2020-02-19 08:25:06
- បាល់ទាត់
Jose ថាស្ថានភាពរបស់ Spurs ពេលនេះដូចនៅយ៉រជាន់ទី៤ ហ៊ានប្រលែងដៃដឹងតែធ្លាក់ស្លាប់
- 2020-02-19 08:25:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jose ថាស្ថានភាពរបស់ Spurs ពេលនេះដូចនៅយ៉រជាន់ទី៤ ហ៊ានប្រលែងដៃដឹងតែធ្លាក់ស្លាប់
ចន្លោះមិនឃើញ
លោក Jose Mourinho និយាយថា ស្ថានភាពរបស់ Spurs បច្ចុប្បន្នដូចនៅយ៉រជាន់ទី៤ ដូច្នេះត្រូវតស៊ូប្រយុទ្ធដើម្បីមានសង្ឃឹមនៅរដូវកាលនេះ។
Spurs ត្រូវប្រកួតជើងទី១ Champions League វគ្គ១៦ក្រុមចុងក្រោយនៅរាត្រីនេះទល់នឹង RB Leipzip ក្នុងដីខ្លួនឯង ខណៈកីឡាកររបស់ខ្លួនមួយចំនួនកំពុងរបួស។ បន្ទាប់ពីឃើញ Son Heung-min ចូលក្នុងបញ្ជីរបួសជាមួយ Harry Kane រយៈពេលវែង អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បានប្រៀបធៀបស្ថានភាពខ្លួនកំពុងតោងអគារដើម្បីរក្សាជីវិត។
Mourinho បាននិយាយថា៖ “ពេលនេះពួកយើងកំពុងតោងយ៉រនៅជាន់ទី៤ ហើយពួកយើងមានជម្រើស២។ ទីមួយ សម្រេចចិត្តបោះបង់ និងធ្លាក់ស្លាប់ ព្រោះវាជាជាន់ទី៤។ វិធីមួយទៀតគឺត្រូវបន្តប្រយុទ្ធជាមួយអ្វីដែលយើងមាន។ គ្មានជណ្ដើរ តែយើងមានដៃ”។
Mourinho ជឿជាក់ថា ស្ថានភាពរបួសរបស់ Spurs គឺមិនអាចអាក្រក់ជាងនេះទៀតទេ។ Son ត្រូវសម្រាករហូតចប់រដូវកាល បន្ទាប់ពីមានបញ្ហាបាក់ដៃកាលពីលេងជំនួបយកឈ្នះ Aston Villa ៣-២ ៕