• 2020-02-19 07:19:00
  • បាល់ទាត់

Hakimi ប្រាប់​ហេតុ​ផល​២ មិន​ចង់​ទៅ Real Madrid វិញ ​

  • 2020-02-19 07:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​វ័យ​ក្មេង​ Achraf Hakimi របស់ Dortmund បាន​ប្រាប់​ហេតុ​ផល​២​ មិន​ច្បាស់​ថានឹង​​ត្រឡប់​ទៅ Real Madrid វិញទេ ខណៈ​​កិច្ច​សន្យា​ខ្ចី​ជើង​២​រដូវ​កាល​ជាមួយក្លឹប​អាល្លឺម៉ង់ នឹង​បញ្ចប់​ក្នុងរដូវ​កាល​នេះ។

ហេតុ​ផល​ទាំង​២​ របស់​កីឡាករ​សញ្ជាតិ​ម៉ារ៉ុក គឺ​ទី​១​រូប​គេ​ចង់​លេង​នៅ​ទី​នេះ និង​ទី​២​ចង់​អភិវឌ្ឍ​ខ្លួន​នៅ​អាល្លឺម៉ង់ ដ្បិត​ក្លឹប Dortmund បាន​ផ្ដល់​ឱកាស​​ច្រើន​ដល់​រូប​គេ។

Hakimi បន្ត​ថា៖ «​ក្នុង​ក្បាល​របស់​ខ្ញុំ​គឺ​ថា ខ្ញុំ​ចង់​លេង ខ្ញុំ​ចង់​បន្ត​ការ​អភិវឌ្ឍ​។ នៅ​អាល្លឺម៉ង់ ពួកគេ​ផ្ដល់​ឱកាស​ឱ្យ​ខ្ញុំ​ច្រើន»។

នៅ​ពេល​សួរ​អំពី​កិច្ច​សន្យា​ខ្ចី​ជើង ដែល​នឹង​បញ្ចប់​​ក្នុង​រដូវ​កាល​នេះ កីឡាករ​វ័យ​២១​ឆ្នាំ​​បាន​ឱ្យ​ដឹង អ្វី​ៗ​ក៏​អាច​កើត​ឡើង​ដែរ ដូច្នេះ​រង់​ចាំ​មើល​ទាំង​អស់​គ្នា​នៅ​រដូវ​ក្ដៅ ខែ​មិថុនា​ខាង​មុខ។

កូន​ក្រុម​របស់​លោក Lucien Favre លេង​បាន​យ៉ាង​ល្អ និង​ជួយ​ឱ្យ Dortmund ឈ្នះ PSG ២-១ ជើង​ទី​១​ ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ នៃ​ពាន Chapions Leagueកាល​ពី​​ម៉ោង​៣​ទាប​ភ្លឺ​យប់​មិញ។

ខ្សែ​ការពារដ៏រឹងមាំ Hakimi បាន​មក​​លេង​ឱ្យ​ក្លឹប​អាល្លឺម៉ង់ Dortmund ក្នុង​ឆ្នាំ​២០១៨ ក្នុង​កិច្ចសន្យា​ខ្ចី​ជើង​២​រដូវ​កាល៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់