• 2020-02-19 06:59:34
  • បាល់ទាត់

៤ ​​រឿង​ពិសេស​​ដែល​ក្មេង​អស្ចារ្យ Haaland ធ្វើ​បាន​​នឹកស្មាន​មិន​ដល់

  • 2020-02-19 06:59:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​វ័យ​ក្មេង Erling Braut Haaland នៅ​តែ​បន្ត​បង្ហាញ​មុខ​​លើ​ទំព័រ​មុខ​នៃ​សារព័ត៌មាន​ធំ​ៗ​ជុំ​វិញ​ពិភពលោក ក្រោយ​ពី​រូប​គេ​​មិន​អាច​បញ្ឈប់​ការ​​រក​គ្រាប់​បាល់​បាន។

​យុវជន​​ដែល​កើត​នៅ​ឆ្នាំ​២០០០​រូប​នេះ​បាន​​ផ្ដល់​សង្ឃឹម​ដល់ Borussia Dortmund ដោយ​រូប​គេ​រក​បាន​​២​គ្រាប់​ជួយ​ក្រុម​យក​ឈ្នះ Paris Saint-Germain ២-១ ជើង​ទី​មួយ​ពាន​រង្វាន់ Champions League។ ពីរ​គ្រាប់​បន្ថែម​នេះ​​បាន​ធ្វើ​ឲ្យ​កីឡាករ​សញ្ជាតិ​​ន័រវែស​បង្កើត​បាន​រឿង​ពិសេស​៤​សម្រាប់​ខ្លួន​ឯង​នៅ​រដូវ​កាល​នេះ ក្នុង​នោះ​មាន៖

  • Haaland រក​បាន​៣៩​គ្រាប់​ ក្នុង​ការ​លេង​២៨​ប្រកួត​រដូវ​កាល​នេះ
  • គេ​ធ្វើ​បាន​១១គ្រាប់​ហើយ សម្រាប់​៧​ប្រកួត​ចាប់​តាំង​ពី​ចូលរួម​ជាមួយ Dortmund
  • បច្ចុប្បន្ន​កំពុង​ឈរ​កំពូល​តារាង​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​​នៅ UCL មាន​១០​គ្រាប់​ស្មើ​គ្នា​ជាមួយ Robert Lewandowski
  • រូប​គេ​បាន​ក្លាយ​ជា​កីឡាករ​​ដែល​រក​បាន​១០​គ្រាប់​លឿង​ជាង​គេ​បំផុត​នៅ Champions League 

​​​​Borussia Dortmund នឹង​ត្រូវ​ជួប Paris Saint-Germain ជើង​ទី​ពីរ​នៅ​ថ្ងៃ​ទី ១១ ខែ មីនា នៅ​ទឹក​ដី​ប្រទេស​បារាំង​វិញ​ម្ដង៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់