• 2020-02-17 13:57:59
  • បាល់ទាត់

Felix នឹង​មិន​បាន​ជួយ Atletico ប៉ះ​ Liverpool នៅប៉ុន្មាន​ថ្ងៃ​ទៀត​ទេ!

  • 2020-02-17 13:57:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​ Joao Felix នឹង​មិន​ត្រូវ​បាន​ចូល​រួម​ការ​ប្រកួត​រវាង​ក្លឹប​ Atletico Madrid និង​ក្លឹប​ Liverpool ក្នុង​វគ្គ ១៦ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ UEFA​ Champions League នា​យប់​ថ្ងៃ​អង្គារ​ខាង​មុន​នេះ។

មូល​ហេតុ​ដែល​កីឡាករ​វ័យ​ ២០​ឆ្នាំ​រូប​នេះ​អវត្តមាន​នៅ​ក្នុង​ការ​ប្រកួត​ខាង​លើ​នេះ​គឺ​ដោយសារ​តែ​​របួស​សាច់ដុំ​របស់​កីឡាករ​រូប​នេះ​មិន​ទាន់​ជា​សះស្បើយ​នៅ​ឡើយ។

ចាប់​តាំង​ពី​ Felix មាន​របួស​ក្នុង​ការ​ប្រកួត​រវាង​ក្លឹប​ Atletico Madrid និង​ក្លឹប​ Legeanes កាល​ពី​ថ្ងៃ​ទី​ ២៦​ខែមករា​កន្លង​ទៅ​ កីឡាករ​នេះ​បាន​ខក​ខាន​ក្នុង​ការ​ចូល​រួម​ការ​ប្រកួត​សំខាន់​ៗ​ ៣​ប្រកួត​ទៀត​ផង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ខ្សែ​ប្រយុទ្ធ Joao Felix ទើប​មក​លេង​ឲ្យ​ក្លឹប​ Atletico Madrid កាល​ពី​ឆ្នាំ​ ២០១៩​កន្លង​ទៅ​នេះ​ ដោយ​បាន​ចូល​រួម​លេង​បាន​ ២៣​ប្រកួត​និង​រក​គ្រាប់​បាល់​បាន​ ៤​គ្រាប់៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់