- 2020-02-14 11:55:19
- បាល់ទាត់
ភ្នាក់ងារទម្លាយថា Pogba ដូចជានឹកក្លឹប Juventus
- 2020-02-14 11:55:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នាក់ងារទម្លាយថា Pogba ដូចជានឹកក្លឹប Juventus
ចន្លោះមិនឃើញ
ភ្នាក់ងារកីឡាករខ្សែបម្រើ Paul Pogba លោក Mino Raiola បាននិយាយទៅកាន់សារព័ត៌មាន Sky Sports នាពេលថ្មីនេះថា ប្រទេសអ៊ីតាលីហាក់បីដូចជាផ្ទះទី២ របស់កីឡាករបារាំងរូបនេះ។
លោក Raiola បាននិយាយថា ៖ " ប្រទេសអ៊ីតាលី ដូចជាផ្ទះទី ២របស់ Pogabaអញ្ចឹង។ កីឡាករកំពូលមួយរូបដូចជារូបគេ មិនអាចសប្បាយចិត្តបានទេ ប្រសិនជាមិនបានចូលរួមការប្រកួតប្រជែងពានក្នុងស្រុក ឫក៏ពាន Champions League " ។
លោក Riola បានបន្តថា ៖ " គោលដៅរបស់គេពេលនេះគឺ ផ្ដោតលើការព្យាបាលរបួស ក្រោយមកផ្ដោតលើការជួយក្រុមឲ្យបានលេងនៅ Champions League ហើយក្រោយមកទៀតជួយក្រុមជម្រើសជាតិនៅ Euro។ បន្ទាប់មកយើងចាំតាមដានមើលតទៀត "។
កាលពីពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើន បង្ហាញថា Pogba មានអារម្មណ៍ចង់ត្រលប់ទៅកាន់ក្លឹប Juventus វិញ។
សូមរំលឹកផងដែរថា ខ្សែបម្រើជម្រើសជាតិបារាំងរូបនេះ ធ្លាប់លេងឲ្យក្លឹប Juventus ម្ដងកាលពីឆ្នាំ ២០១២ដល់ឆ្នាំ ២០១៦បន្ទាប់មកកីឡាកររូបនេះផ្លាស់មកលេងឲ្យក្លឹប Manchester United វិញ៕