• 2020-02-13 08:11:51
  • បាល់ទាត់

Man Utd ដាក់​ខ្សែ​ប្រយុទ្ធ​ថ្មី Ighalo ឲ្យ​នៅ​ដាច់​ពី​គេ​១៤​ថ្ងៃ ការពារ​ជំងឺ​កូរ៉ូណា

  • 2020-02-13 08:11:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester United មិន​ទាន់​ហ៊ាន​ឲ្យ​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Odion Ighalo ចូល​ហ្វឹកហាត់​ក្នុង​ជំរំ​របស់​ខ្លួន​នៅ​ឡើយ​ទេ ព្រោះ​បារម្ភ​ពី​ជំងឺ​កូរ៉ូណា។

​ខ្សែ​ប្រយុទ្ធ​ដែល​ខ្ចី​ជើង​ពី​ក្លឹប​ក្នុង​លីគ​កំពូល​ចិន Shanghai Shenua ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ហ្វឹកហាត់​កន្លែង​ផ្សេង​​ពី​ជំរំ​ហ្វឹកហាត់ AON Complex នៅ​តំបន់​ Carrington ខណៈ​រូប​គេ​​​ស្ថិត​ក្នុង​ការ​តាមដាន​រយៈពេល​១៤​ថ្ងៃ​។ នេះ​បើ​តាម Mirror។

United បាន​ចាត់​វិធានការ​ជាមុន ត្បិត Ighalo មិន​មែន​មក​ដល់​អង់គ្លេស​ពី​ក្រុង Wuhan ក៏​ដោយ ដែល​ជា​កន្លែង​កើត​វីរុស​មុន​គេ។ កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា​នឹង​បន្ត​ធ្វើ​ការ​ជាមួយ​លោក Wayne Richardson ដែល​ជា​គ្រូ​ម្នាក់​របស់ Man Utd នៅ​មជ្ឈមណ្ឌល  GB Taekwondo Centre ដែល​មាន​ទីតាំង​នៅ​ទីក្រុង Manchester រហូត​ដល់​ថ្ងៃ​សុក្រ។ ចប់​១៤​ថ្ងៃ Ighalo នឹង​អាច​​ចូលរួម​ហាត់​ជា​លើក​ដំបូង​ជាមួយ​ក្រុម​បាន៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់