• 2020-02-13 02:49:07
  • បាល់ទាត់

Klopp អាច​មិន​ខ្វល់​ពី​ពាន Premier League មាស​ព្រោះ​មូលហេតុ​សំខាន់​នេះ

  • 2020-02-13 02:49:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool កំពុង​ដាច់​២២​ពិន្ទុ​នៅ​កំពូល​តារាង​ និង​រំពឹង​លើក​ពាន​ Premier League លើក​ដំបូង​ក្រោយ​ខកខាន​អស់​រយៈ​ពេល​ជិត​៣០​ឆ្នាំ។

ក្រុម​រហស្សនាម​ហង្ស​ក្រហម​ត្រូវ​ការ​ឈ្នះ​ត្រឹម​៦​ប្រកួត​ទៀត​ប៉ុណ្ណោះ​ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ប្រចាំ​រដូវ​កាល​២០១៩-២០​២០​ បើ​តាម​ការ​ប៉ាន់​ស្មាន​គឺ​អាច​ចំ​ប្រកួត​ប៉ះ Crystal Palace។ នេះ​និយាយ​តែ​ Liverpool ឈ្នះ​ប្រកួត​បន្ទាប់​ទាំង​៦​ហើយ​ Manchester City ឈ្នះ​ដូច​គ្នា​ប៉ុណ្ណោះ។​

រឿង​ដែល​ពិភព​បាល់ទាត់​កំពុង​សម្លឹង​មើល​មួយ​ទៀត​គឺ​ការ​ឈ្នះ​ពាន​មាស​របស់​ក្រុម​លោក​ Jurgen Klopp ក្រោយ​ពួកគេ​ប្រកួត​២៥​ ឈ្នះ​២៤​ ស្មើ១​។​ យ៉ាង​ណា​បើ​ឈ្នះ​ពាន​លឿន​ត្រឹម​សប្ដាហ៍​ទី​៣២ ឬ​៣៣​ Liverpool អាច​នឹង​មិន​ខ្វល់​ពី​ពាន​មាស​ព្រោះ​ពួកគេ​ត្រូវ​ទុក​ជើង​ផ្ដោត​លើ​ការ​ ការពារ​ដំណែង​ជើង​ឯក​ Champions League៕

ប្រភព៖ Liverpool Echo អត្ថបទ៖ សៀនហួរ

មតិយោបល់