• 2020-02-12 14:14:03
  • បាល់ទាត់

Coutinho ស្ដាយ​ក្រោយ​ទេ​ ពេល​ចេញ​ពី​ Liverpool?

  • 2020-02-12 14:14:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​សញ្ជាតិ​ប្រេស៊ីល​ Philippe Coutinho បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Sports Illustrated នា​ពេល​ថ្មីៗ​នេះ​ថា​ គេ​មិន​ស្ដាយ​ក្រោយ​ទេ​ចំពោះ​ការ​ចាក​ចេញ​ពី​ក្លឹប​ Liverpool កន្លង​មក​នោះ​ទេ​ ទោះ​បី​ឥឡូវ​នេះ​ ក្លឹប​នេះ​មាន​ភាព​រីកចម្រើន​យ៉ាង​ណា​ក្ដី​។

ខ្សែ​បម្រើ​ Coutinho បាន​និយាយ​ថា​ ៖ " ខ្ញុំ​មិន​ស្ដាយ​ក្រោយ​ទេ​ ខ្ញុំ​បាន​ដើរ​ផ្លូវ​ថ្មី​មួយ​ផ្សេង​ចេញ​ពី​ក្លឹប​ Liverpool នឹង​ហើយ។ "

Coutinho បាន​បន្ត​ថា​ ៖ " ដូច​កីឡាករ​ដទៃ​ទៀត​អញ្ចឹង​ ខ្ញុំ​កំពុង​ខិត​ខំ​នៅ​ក្លឹប​ ដែល​ខ្ញុំ​បាន​លេង​ឲ្យ​សព្វ​ថ្ងៃ​នេះ​ ដើម្បី​សម្រេច​ក្ដី​ស្រមៃ​អ្វី​ ដែល​ខ្ញុំ​ចង់​បាន​។ ខ្ញុំ​សប្បាយ​ចិត្ត​នូវ​អ្វី​ ដែល​ខ្ញុំ​បាន​សម្រេច​ចិត្ត​ពី​មុន​ ដូច្នេះ​ឥឡូវ​នេះ​ ខ្ញុំ​ខិតខំ​ទៅ​មុខ​ជា​និច្ច​។ "

សូម​បញ្ជាក់​ផង​ដែរ​ថា​ ខ្សែ​បម្រើ​ Philippe Coutinho ក៏​ធ្លាប់​លេង​ឲ្យ​ក្លឹប​ Liverpool ផង​ដែរ​ចាប់​ពី​ឆ្នាំ​ ២០១២​ដល់​ឆ្នាំ ២០១៨​ដោយ​ចូល​រួម​លេង​បាន​ ២០១ប្រកួត​និង​រក​គ្រាប់​បាល់​បាន​ ៥៤​គ្រាប់​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់