• 2020-02-12 02:21:01
  • បាល់ទាត់

ដឹង​ថ្ងៃ​ប្រកួត​រវាង Man City និង West Ham ក្រោយ​ផ្អាក​ប្រកួត​ដោយ​សារ​ព្យុះ

  • 2020-02-12 02:21:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​រៀបចំ​កាល​វិភាគ​ឡើង​វិញ Manchester City នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស្វាគមន៍​ក្រុម West Ham ពាន​រង្វាន់ Premier League នៅ​ថ្ងៃ​ទី ១៩ ខែ ​កុម្ភៈ។

ដំបូង​ឡើង​ជំនួប​នេះ​ត្រូវ​លេង​​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​ ៩ ខែ កុម្ភៈ ប៉ុន្តែ​ដោយ​សារ​អាកាសធាតុ​​មិន​អំណោយ​ផល ​មាន​ព្យុះ ​Ciara បង្ខំ​ចិត្ត​ឲ្យ​ការ​ប្រកួត​នេះ​ផ្អាក​វិញ។ ជំនួប​នេះ​នឹង​ត្រូវ​លេង​យប់​តែ​មួយ​នៃ​ការ​ប្រកួត Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ។

វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​​ទី​មួយ​របស់ City ចាប់​តាំង​ពី​ចាញ់ Spurs ២-០ កាល​ពី​ថ្ងៃ​ទី ២ ខែ កុម្ភៈ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់