• 2020-02-11 07:27:50
  • បាល់ទាត់

សាលា​បឋម​សិក្សា​ ព្រែកព្នៅ​ ក្លាយ​ជា​ជើងឯក​ពាន​ Toyota Football For Tomorrow

  • 2020-02-11 07:27:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​អស់​ច្រើន​ខែ​កន្លង​ទៅ​នេះ​ ទី​បំផុត​ពាន​រង្វាន់ Toyota Football For Tomorrow ​សម្រាប់​សិស្ស​បឋម​សិក្សា​ ឬ​កុមារ​អាយុ ​១២​ឆ្នាំ ​បាន​រក​ឃើញ​ក្រុម​ជើងឯក​ហើយ​គឺ​ សាលា​បឋម​ព្រែកព្នៅ។​

រូបភាព Soriya Football Cambodia

លោក​ ហ៊ីរ៉ូយូគី អ៊ីតូ​ អគ្គនាយក​ក្រុមហ៊ុន​តូយ៉ូតា​ បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​បាល់ទាត់​ កុមារ​តូយ៉ូតា​សម្រាប់​ថ្ងៃ​អនាគត​ ឬ​ Toyota Football For Tomorrow​ នេះ​គឺ​ធ្វើឡើង​រយៈពេល​៥ដង​រួច​មក​ហើយ​ ខណៈ​ឆ្នាំ​២០១៩​-២០២០​ នេះ​ជា​ព្រឹត្តិការណ៍​លើក​ទី៦។​ ដូច​ទៅ​និង​ការ​លើក​ឡើង​ពី​មុន​ៗ​អញ្ចឹង​ថា​ កម្មវិធី​នេះ​បង្កើត​ឡើង​គឺ​ជា​ការ​ផ្ដល់​ឱកាស​ឲ្យ​កុមារ​គ្រប់​គ្នា​មាន​សិទ្ធ​ស្មើ​គ្នា​ក្នុង​ការ​លេង​កីឡា និងហ៊ានធ្វើអ្វីៗដែល​ខ្លួនគិតថាមិនអាចទៅរួចពីមុនមកដូចជា​ការ​លេងបាល់ទាត់នេះជា​ដើម។​

រូបភាព Soriya Football Cambodia

អគ្គនាយក​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ លោក​ជឿជាក់​ថា​កម្មវិធី​បាល់ទាត់​នេះ​បាន​បណ្ដុះ​គំនិត​កុមារ​ឲ្យ​ស្រឡាញ់​បាល់ទាត់​ ហ៊ាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នានា​ និង​ជា​ការ​ជំរុញ​ពួកគេ​ឲ្យ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ ឬ​ចាប់​យក​ក្ដី​ស្រមៃ​ក្នុង​វិស័យ​បាល់ទាត់​នៅ​ថ្ងៃ​អនាគត។​ ធនធាន​ចូលរួម​ទាំង​នេះ​នឹង​ជួយ​ដល់​បាល់ទាត់​កម្ពុជា​ឲ្យ​រឹតតែ​សំបូរ​អ្នក​មាន​ទេពកោសល្យ​មិន​ថា​កម្រិត​ក្លឹប​អាជីព​ ឬ​ជម្រើស​ជាតិ​នោះ​ទេ។​

រំលឹក​ដែរ​ថា​ កម្មវិធី​បាល់ទាត់​ពាន​រង្វាន់​ Toyota Football For Tomorrow ​ បាន​បិទ​បញ្ចប់​ទៅ​ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី៩​ ខែ​កុម្ភៈ​ ២០២០​ នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ។​ សម្រាប់​ចំណាក់​ថ្នាក់​ក្រុម​និមួយៗ​រួម​មាន៖​

រូបភាព Soriya Football Cambodia

ផ្នែក​កុមារា​

  • ក្រុម​ជាប់​លេខ១​ សាលា​បឋម​សិក្សា​ព្រែកព្នៅ​

  • ក្រុម​ជាប់​លេខ២​ សាលា​បឋម​សិក្សា​ឫស្សីកែវ​

  • ក្រុម​ជាប់​លេខ៣​ AI Center

  • ក្រុម​ជាប់​លេខ៤​ សាលា​បឋម​សិក្សា​ទួលស្វាយព្រៃ​

ផ្នែក​កុមារី

  • ក្រុម​ជាប់​លេខ១​ World International School

  • ក្រុម​ជាប់​លេខ២​ សាលា​បឋម​សិក្សា​ព្រែកព្នៅ​

  • ក្រុម​ជាប់​លេខ៣​ Hiroshima House

  • ក្រម​ជាប់​លេខ៤​ សាលា​បឋមសិក្សា​នរោត្តម

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់