• 2020-02-11 06:01:00
  • បាល់ទាត់

តើ​អ្នក​ភ្លេច Radamel Falcao ​នៅ?

  • 2020-02-11 06:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Radamel Falcao ជា​​ខ្សែ​កីឡាករ​បាល់ទាត់​មួយ​រូប ស្ថិត​ក្នុង​ក្រសែ​ភ្នែក​អ្នកទស្សនា និង​ជាប្រយុទ្ធ​មុត​ស្រួច​ មាន​ជំនាញ​ខ្ពស់ និង​បច្ចេកទេស​បញ្ចប់ទី​ច្រើន​ប្រភេទ។

Falcao លេង​ឱ្យAtletico Madrid នៅ​ឆ្នាំ ២០១១ ដល់ ២០១៣ ជា​កន្លែង​និង​ពេល​វេលា ដែល​​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូឡុំប៊ី​អស្ចារ្យ​បំផុត ពោល​គឺ​៩១​ប្រកួត រូបគេ​ស៊ុត​បាន ៧០គ្រាប់ និង​ Assist ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​៩​លើក។ កាល​ពី​ម្សិលមិញ​នេះ គឺ​ជា​ថ្ងៃ​ខួប​កំណើត​គម្រប់​ខួប​៣៤​ឆ្នាំ របស់​ខ្សែ​ប្រយុទ្ធ​​អាមេរិក​ខាងត្បូង ដូច្នេះ​សូម​ទស្សនា​វីដេអូ​ដ៏​អស្ចារ្យដូច​ខាងក្រោម៖

https://twitter.com/FutbolBible/status/1223214347549204487

ប្រវត្តិ​លេង​ឱ្យ​ក្លិប -២០១៣-២០១៩៖ Monaco ១០៧ ប្រកួត​រក​គ្រាប់​បាល់​បាន ៦៥គ្រាប់ -២០១៤-២០១៥៖ Manchester United (ខ្ចីជើង) ២៦ប្រកួត រក​បាន ៤គ្រាប់ -២០១៥-២០១៦៖ Chelsea (ខ្ចីជើង) ១០ប្រកួត រក​បាន ១គ្រាប់ -២០១៩-បច្ចុប្បន្ន៖ Galatasaray ៩ប្រកួត រក​បាន ៥គ្រាប់៕

ប្រភព៖ Give Me Sport ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់