• 2020-02-11 02:51:50
  • បាល់ទាត់

គ្រូ Mallorca ម្នាក់​ត្រូវ​គេ​ចោទ​ប្រកាន់​ រើសអើង​​ពូជសាសន៍​លើ Kubo

  • 2020-02-11 02:51:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​កាយ​សម្បទា​​របស់​ក្លឹបMallorca លោក Dani Pastor ត្រូវ​បាន​​ចោទប្រកាន់​បញ្ចេញ​កាយវិការ​រើសអើង​ពូជសាសន៍​ដើម្បី​ហៅ​​កីឡាករ​ជប៉ុន Takefusa Kubo អំឡុង​ពេល​ប្រកួត​ពាន La Liga ទល់​នឹង Espanyol កាល​ពី​ថ្ងៃ​អាទិត្យ។

កីឡាករ Salva Sevilla បាន​ទទួល​រង​របួស អំឡុង​ពេល​ការ​ប្រកួត។ ក្រុម Mallorca បាន​សម្រេច​ចិត្ត​​ហៅ Kubo ដែល​ខ្ចី​​ជើង​ពី​ក្លឹប Real Madrid ដើម្បី​​​ប្ដូរ​ចូល​ជំនួស។ អំឡុង​ពេល Kubo កំពុង​កម្ដៅ​សាច់ដុំ​ វីដេអូ​ខ្លី​មួយ​បាន​បង្ហាញ​ពី​សកម្មភាព​លោក Dani Pastor ហួច មុន​ពេល​ដាក់​ដៃ​ធ្វើ​ភ្នែក​តឹង ដើម្បី​ហៅ Kubo ឲ្យ​ចូល​លេង។

កីឡាករ​សញ្ជាតិ​ជប៉ុន​បាន​​ចូល​ជំនួស Sevilla នាទី​៦៥ ប៉ុន្តែ​មិន​អាច​ជួយ Mallorca បាន​ឡើយ បាន​ត្រឹម​ចាញ់ ១-០។ កីឡាករ​វ័យ​១៨​ចូលរួម​ជាមួយ Real Madrid ពី​ក្លឹប FC Tokyo កាល​ពី​រដូវ​ក្ដៅ​មុន ចុះ​កុងត្រា​៥​ឆ្នាំ មុន​ពេល​​ឲ្យ Mallorca ខ្ចី​ជើង៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់