• 2020-02-10 03:46:05
  • បាល់ទាត់

Silva ថា​ City នឹង​ផ្ដោត​យក​ពាន​​ Champions League ដើម្បី​លួង​ចិត្ត​អ្នក​គាំទ្រ​

  • 2020-02-10 03:46:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City មាន​ឱកាស​តិចតួច​មែន​ទែន​ដើម្បី​ឈ្នះ​ជើង​ឯក​ Premier League រដូវ​កាល​នេះ​ក្រោយ​ចាញ់​ Liverpool រហូត​២២​ពិន្ទុ​ខណៈ​ហង្ស​ត្រូវ​ការ​ឈ្នះ​ត្រឹម​៦​ប្រកួត​ទៀត​ប៉ុណ្ណោះ​ដើម្បី​លើក​ពាន។​

បើ​តាម​ Bernardo Silva ក្រុម​រហស្សនាម​ពណ៌​ផ្ទៃ​មេឃ​ នៅ​តែ​​មាន​រដូវ​កាល​​ជោគជ័យ​ទោះ​គ្មាន​ពាន​លីគ​ដូច​រដូវ​កាល​មុន​ក៏​ដោយ។​ ជោគជ័យ​របស់​កីឡាករ​​ព័រទុយហ្គាល់​គឺ​សំដៅ​លើ​ បើ​ក្លឹប​អាច​លើក​ពាន​ក្នុង​ស្រុក​​គឺ League Cup, FA Cup និង​ពាន​អឺរ៉ុប​ Champions League ជា​ក្ដី​ស្រមៃ​របស់​អ្នក​គាំទ្រ​ City គ្រប់​ៗ​​រូប។​

"ការ​មិន​ឈ្នះ​លីគ​ មិន​មែន​មាន​ន័យ​ថា​យើង​មាន​រដូវ​កាល​ជូរចត់​នោះ​ទេ។ បើ​សិន​​យើង​អាច​ឈ្នះ​ពាន​ក្នុង​ស្រុក​ទាំង​២ និង​ Champions League បាន​នោះ​ City នឹង​មាន​រដូវ​កាល​ដ៏​​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ"។​ Silva និយាយ​ដូច្នេះ៕

ប្រភព៖ Manchestereveningnews ប្រែសម្រួល៖ រ័ត្ន

មតិយោបល់