• 2020-02-09 07:46:05
  • បាល់ទាត់

ខ្សែ​ប្រយុទ្ធ​កំពូល​៣​ ដែល​ Man Utd បាន​តែ​ចាប់​អារម្មណ៍​ ចុង​ក្រោយ​ទិញ​មិន​បាន​

  • 2020-02-09 07:46:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United គឺ​ជា​ក្លឹប​ល្បី​ជាង​គេ​លើ​ក្រប​មុខ​នៃ​សារព័ត៌មាន​នានា​របស់​អង់គ្លេស​សម្រាប់​​ការ​ចាប់​អារម្មណ៍​ទាក់​ទង​កីឡាករ​កំពូល​ល្បី​ៗ​ឥត​ដាច់។​

មិន​ខុស​ពី​ទីផ្សារ​ដោះដូរ​បើក​ពេល​មុន​ៗ​ ក្រោយ​បាត់បង់​ Alexis Sanchez និង​ Romelu Lukaku ក្រុម​រហស្សនាម​បិសាច​ក្រហម​បាន​ស្វះស្វែង​បំផុត​ក្នុង​ការ​ប្រមាញ់​យក​ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ជើង​ដើម្បី​មក​ជួយ​ក្លឹប​ឲ្យ​រឹង​មាំ​ដូច​ពី​មុន​ប៉ុន្តែ​ភាគច្រើន​ ចុង​បញ្ចប់​នៃ​ការ​ចរចា​តែងតែ​​បរាជ័យ​។​

នៅ​ពី​ក្រោយ​ការ​ទិញ​មិន​បាន​កីឡាករ​ល្អ​ៗ​ដូច​ក្លឹប​ដទៃ​ ក្រុម​អ្នក​គាំទ្រ​របស់​ United បាន​ចោទ​ប្រកាន់​ថា​មក​ពី​ប្រធាន​ក្លឹប​មិន​ព្រម​ចាយ​លុយ​ធំ ខ្លះ​ទៀត​លើក​ឡើង​ថា​ Super Star អាច​មិន​ចាប់​អារម្មណ៍​លេង​នៅ​ Old Trafford ព្រោះ​ពួកគេ​ចង់​លេង​ពាន Champions League៕

​ខាង​ក្រោម​គឺ​​ខ្សែ​ប្រយុទ្ធ​កំពូល​៣​ដែល​ United ចាប់​អារម្មណ៍​តែ​ទិញ​មិន​បាន​​អំឡុង​ទីផ្សារ​បើក​​ខែ​មករា​៖

១. Edinson Cavani

២. Moussa Dembélé

៣. Erling Haaland

ប្រភព៖ Manchestereveningnews ប្រែសម្រួល៖ សៀនហួរ

មតិយោបល់