• 2020-02-09 02:03:39
  • បាល់ទាត់

Ronaldo ស៊ុត​ចូល​១០​ប្រកួត​ជាប់​គ្នា​ ប៉ុន្តែ​ Juventus ចាញ់​

  • 2020-02-09 02:03:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​បង្កើត​កំណត់ត្រា​ថ្មី​នៅ​ Juventus ដោយ​ស៊ុត​បញ្ចូល​ទី​ចំនួន​១០​ប្រកួត​ជាប់​គ្នា​នៅ​ក្របខ័ណ្ឌ​ Serie A។​

​ខ្សែ​ប្រយុទ្ធ​​ព័រទុយហ្គាល់​បាន​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​ក្នុង​ការ​ប្រកួត​ដែល​ Juventus ចាញ់​ Hellas Verona ២-១។ Ronaldo ស៊ុត​បញ្ចូល​ទី​ឲ្យ​ក្រុម​ភ្ញៀវ​នាំ​មុខ​នៅ​នាទី​៦៥​ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​ Fabio Borini របស់​ម្ចាស់​ផ្ទះ​តាម​ស្មើ​បាន​វិញ​នាទី​៧៦ ខណៈ​១​គ្រាប់​ទៀត​ជា​បាល់​ប៉េណាល់​ទី​របស់​ Giampaolo Pazzini នាទី​៨៦។​

កាល​ពី​សប្ដាហ៍​មុន​ម្ចាស់​ពាន​ Ballon d'Or ៥​សម័យ​កាល​បាន​ក្លាយ​ជា​កីឡាករ​ Juventus ដំបូង​គិត​ចាប់​តាំង​ពី​ David Trezeguet ក្នុង​ឆ្នាំ​២០០៥​ ដែល​ស៊ុត​បញ្ចូល​ទី​៩​ប្រកួត​ជាប់​គ្នា​នៅ​លីគ​កំពូល​អ៊ីតាលី៕

ប្រភព៖ ESPN FC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់