• 2020-02-07 11:46:07
  • បាល់ទាត់

Vinicius បង្ហាញ​ពី​អារម្មណ៍​ច្បាស់​ៗ​ នៅ​ពេល​សួរ​រឿង​ទៅ​លេង​នៅ​ PSG

  • 2020-02-07 11:46:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​ Vinicius Junior បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយនា​ពេល​ថ្មីៗ​នេះ​ថា​ គេ​នៅ​តែ​ចង់​លេង​នៅ​ក្លឹប​ Real Madrid ដដែល​។

នៅ​ពេល​សួរ​ទាក់​ទង​នឹង​ពាក្យ​ចចាមអារ៉ាម​រឿង​ទៅ​ក្លឹប​ Paris Saint-German ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​រូប​នេះ ​បាន​ឆ្លើយ​តប​វិញ​ថា​ ៖ " គ្មាន​ផ្លូវ​ ដែល​ខ្ញុំ​នឹង​ទៅ​លេង​នៅ​ PSG ឡើយ​ " ។

Junior បាន​បន្ត​ថា​ ៖ " ខ្ញុំ​នៅ​តែ​ចង់​លេង​នៅ​ក្លឹប​ Real Madrid ដដែល​។ "

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ខ្សែ​ប្រយុទ្ធ Vinicius Junior បាន​មក​លេង​ឲ្យ​ក្លឹប​ Real Madrid តាំង​ពី​ឆ្នាំ ២០១៨​មក​ ដោយ​ចូល​រួម​លេង​បាន​ ៥៣​ប្រកួត​និង​ រក​គ្រាប់​បាល់​បាន​ ៧គ្រាប់​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់