• 2020-02-07 03:13:14
  • បាល់ទាត់

អស់​អារម្មណ៍! គេ​ស៊ី ៤-១ ភ្លាម Bale ជិះ​ឡាន​​ចេញ​ពី​កីឡដ្ឋាន​ខ្ជិល​មើល​បន្ត

  • 2020-02-07 03:13:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហា​របួស បាន​ធ្វើ​ឲ្យ​ Bale ស្ថិត​នៅ​ក្រៅ​បញ្ជី​ឈ្មោះ​កីឡាករ​​របស់​លោក Zinedine Zidane ក្នុង​ការ​ប្រកួត​ចាញ់ Real Sociedad ៤-២ ធ្លាប់​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​ពាន​រង្វាន់ Copa del Rey។

ក្នុង​ការ​ប្រកួត​នោះ​គេ​បាន​ឃើញ Bale បាន​ចេញ​ពី​ទីលាន​យ៉ាង​រហ័ស​មុន​ពេល​ការ​ប្រកួត​បញ្ចប់។ អំឡុង​ពេល Real Sociedad នាំ​មុខ ៤-១ កីឡាករ​សញ្ជាតិ​វែល​បាន​ជិះ​រថយន្ត​ចេញ​ពី​កន្លែង​ប្រកួត មុន​​១៥​នាទី​បញ្ចប់​ការ​លេង ដោយ​មិន​រង​ចាំ​មើល​ការ​វាយ​បក​ក្រុម​ឡើយ។

ជា​រឿង​ពិត​​នៅ​ប្រមាណ​ជាង​១០​នាទី​ចុងក្រោយ Madrid ដែល​ជា​ម្ចាស់​ផ្ទះ​​បាន​ព្យាយាម​វាយ​បក​វិញ​មក​សំចៃ​ដៃ រហូត​រក​បាន​២​គ្រាប់​បន្ថែម ប៉ុន្តែ​អ្វី​ហួស​ពេល​បាត់​ទៅ​ហើយ។ សកម្មភាព​របស់ Bale បាន​បង្ហាញ​ឲ្យ​ឃើញ​​ពី​ក្ដី​លំបាក​ក្នុង​ការ​ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​អ្នក​គាំទ្រ និង​មិត្ត​រួម​ក្រុម៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់