• 2020-02-07 02:18:12
  • បាល់ទាត់

Man Utd បញ្ចុះ​តម្លៃ​ Pogba ៣០​លាន​ផោន និង​បើក​ភ្លើង​ខៀវ​ឲ្យ​ដើរ​ចេញ

  • 2020-02-07 02:18:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paul Pogba ត្រូវ​បាន​បើក​ភ្លើង​ខៀវ​ឲ្យ​ចាកចេញ​ពី Manchester United ហើយ ដោយ​ក្លឹប​ដាក់​តម្លៃ​លក់​ត្រឹម​១៥០​លាន​ផោន​ប៉ុណ្ណោះ។

កាល​ពី​រដូវ​កាល​មុន Real Madrid​ និង Juventus បង្ហាញ​ការ​ចាប់​អារម្មណ៍​លើ Pogba ប៉ុន្តែ​ United​ ដាក់​តម្លៃ​ផ្ទេរ​១៨០​លាន​ផោន។ ប៉ុន្តែ​សម្រាប់​ពេល​នេះ Pogba វ័យ​២៦​ឆ្នាំ​ត្រូវ​បាន​ក្លឹប​ប្រាប់​ថា គេ​អាច​ចាកចេញ​​ពី Old Trafford បាន ពេល​បញ្ចប់​រដូវ​កាល​នេះ តាម​អ្វី​ដែល​គេ​ធ្លាប់​ទាមទារ​ជា​យូរ​មក​ហើយ​នោះ។

អ្នក​ចាត់​ការ Ole Gunnar Solskjaer និង​ថ្នាក់​ដឹក​នាំ​ក្លឹប​ជឿជាក់​ថា នេះ​គឺ​ជា​​វិធី​ចែក​ផ្លូវ​ល្អ​បំផុត។ Pogba ចូល​រួម​ជាមួយ ​Man Utd ក្នុង​ឆ្នាំ​២០១៦ ក្នុង​តម្លៃ​ខ្លួន៨៩,៣​លាន​ផោន លេង​បាន​៩៩​ប្រកួត​ក្នុង​លីគ ទាត់​ចូល​២៤​គ្រាប៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់