• 2020-02-06 08:25:33
  • បាល់ទាត់

Man City ត្រៀម​ស្រង់​យក Messi ប្រសិន​ជម្លោះ​នៅ Barcelona មិន​អាច​ដោះស្រាយ​ចេញ

  • 2020-02-06 08:25:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City នឹង​ផ្ទេរ​យក Lionel Messi ប្រសិន​បើ​​គេ​មិន​អាច​ដោះស្រាយ​បញ្ហា​នៅ Barcelona ចេញ។

អនាគត​របស់​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​កំពុង​ស្ថិត​ក្នុង​មន្ទិល បន្ទាប់​ពី​មាន​​​បញ្ហា​ខ្លះ​ជាមួយ​នាយក​ក្លឹប​ផ្នែក​កីឡាករ​​លោក Eric Abidal។ City ​ធ្លាប់​មាន​ជំនឿ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ថា ប្រសិន​បើ Messi​ វ័យ​៣២​ឆ្នាំ​​ចាកចេញ​ពី Barcelona គោលដៅ​បន្ទាប់​គេ​គឺ​កីឡដ្ឋាន Etihad។

Messi ធ្លាប់​មាន​ពេលវេលា​ដ៏​ល្អ​ក្នុង​អាជីព​​ អំឡុង​ពេល Pep Guardiola ដឹក​នាំ​នៅ​កីឡដ្ឋាន Nou Camp ដោយ​ធ្លាប់​ឈ្នះ Champions League ២​ដង។ ហើយ​បច្ចុប្បន្ន​ថ្នាក់​ដឹក​នាំ​របស់ City លោក Ferran Soriano និង Txiki Begiristain នៅ​តែ​រក្សា​ទំនាក់ទំនង​យ៉ាង​កក់ក្ដៅ​​ជាមួយ Messi និង​គ្រួសារ​របស់​គេ។

ពេល​ថ្មី​ៗ​នេះ Messi បាន​អន់​ចិត្ត​នឹង​លោក Eric Abidal ដែល​បាន​និយាយ​ថា កីឡាករ​ Barcelona មិន​សូវ​ខំ​ប្រឹង​លេង នៅ​មុន​ពេល​ការ​ចែកផ្លូវ​គ្នា​រវាង​ក្លឹប និង​លោក Ernesto Valverde ដែល​ជា​អតីត​គ្រូ​បង្គោល​របស់​ក្លឹប។

ម្ចាស់​ពាន Ballon d'Or ៦​សម័យ​បាន​តាម​វិញ​ថា កីឡាករ​ជា​អ្នក​ទទួលខុសត្រូវ​នៅ​លើ​ទីលាន ហើយ​យើង​ក៏​ទទួល​ស្គាល់​ថា​ធ្វើ​អត់​បាន​ល្អ​ដែរ។ ចំណែក​ឯ ​ថ្នាក់​ដឹកនាំ​ក៏​ត្រូវ​តែ​មាន​ទំនួល​ខុសត្រូវ​ដែរ ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន។ មួយ​ទៀត​បើ​និយាយ​រឿង​ក្រុម​កីឡាករ បង្ហាញ​ឈ្មោះ​ឲ្យ​ចំៗ​មក កុំ​ឲ្យ​មាន​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់