• 2020-02-06 12:09:27
  • បាល់ទាត់

រឿង​ក្ដី​ប្ដឹងផ្ដល់ ករណី​ Ronaldo មិន​ចូល​លេង​ ដើរ​ដល់​ណា​ហើយ?

  • 2020-02-06 12:09:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ២នាក់​ត្រូវ​បាន ​តុលាការ​កូរ៉េ​ខាង​ត្បូង​ សម្រេច​ឲ្យ​ឈ្នះ​បណ្ដឹង​សង​ជំងឺ​ចិត្ត​ លើ​ The Fasta ដែល​ជា​​ក្រុម​អ្នក​រៀប​ចំ​ការ​​ប្រកួត​មិត្តភាព​រវាង​ក្លឹប​ Juventus និង​ K League All-Stars កាល​ពី​ឆ្នាំ​មុន​។

នៅ​ក្នុង​ការ​ប្រកួត​នេះ​ អ្នក​ចូល​រួម​ទស្សនា​ទាំង​អស់​ ត្រូវ​បាន The Fasta ​ប្រាប់​ថា​ ខ្សែ​ប្រយុទ្ធ​ Ronaldo ចូល​លេង​ក្នុង​ការ​ប្រកួត​នេះ​ យ៉ាង​តិច​ក៏​ ៤៥​នាទី​ដែរ​។ ផ្ទុយ​ទៅ​វិញ​ ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo នេះ​មិន​បាន​ចូល​លេង​ទេ​ បាន​ត្រឹម​អង្គុយ​លើ​បង់​ មើល​ការ​ប្រកួត​នេះ​ប៉ុណ្ណោះ​។

តុលា​ការ​បាន​សម្រេច​ចោទ​ទៅ​ប្រកាន់ ​អ្នក​រៀប​ចំ​កម្មវិធី​នេះ​ ​បាន​​យក​ឈ្មោះ​ Cristiano Ronaldo ទៅ​បោក​បញ្ឆោត​អ្នក​គាំទ្រ​ដើម្បី​ផង​ប្រយោជន៍​របស់​ខ្លួន​​ ហើយ​តម្រូវ​ឲ្យ​សង​ជំងឺ​ចិត្ត​ អ្នក​គាំទ្រ​ទាំង​ ២​នាក់​នោះ​សរុប​ ៣១១​ដុល្លារ​។

យ៉ាងណាមិញ បើ​យោង​តាម​ការ​លើកឡើង​របស់​មេធាវី​ខាង​អ្នក​គាំទ្រ​បាន​ឲ្យ​ដឹង​ថា រឿង​នេះ​មិន​ទាន់​ចប់​ទេ ដោយសារ​​តែ​នៅ​មាន​រឿង​ក្ដី​របស់​អ្នក​គាំទ្រ​ ៨៧នាក់ នៅ​មិន​ទាន់​កាត់​ក្ដី៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់