• 2020-02-06 02:18:30
  • បាល់ទាត់

អីយ៉ា! ​Georgina ​ទិញ​កា​ដូរ​ឡាន​១​គ្រឿង​ឱ្យ Ronaldo ​ថ្ងៃ​ខួប​កំណើត​

  • 2020-02-06 02:18:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ម្សិលមិញ​នេះ​គឺ​ជា​ថ្ងៃ​ខួប​កំណើត​របស់​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ឈាន​ចូល​វ័យ​៣៥​ឆ្នាំ​ហើយ។ ​

​ក្នុង​ឱកាស​ថ្ងៃ​ពិសេស​នេះ​ដែរ ​ក្រោយ​ពី​ចប់​ការ​ហ្វឹកហាត់​ទៅ Ronaldo ​បាន​នាំ​គ្រួសារ​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជុំ​គ្នា​។ ​ហើយ​ក្រោយ​ពី​ញ៉ាំ​ចប់​ត្រលប់​មក​វិញ ​Georgina ​ដែល​ជា​មិត្ត​ស្រី​របស់ Ronaldo ​បាន​ផ្ដល់​កាដូរ​ពិសេស​មួយ​សម្រាប់​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Juventus ​រូប​នេះ​។ ​រថយន្ត​ថ្មី​ស្រឡាង​មួយ​គ្រឿង​ដែល Georgina ​ទិញ​ឱ្យ​ទៅ Ronaldo ​ពិត​ជា​ធ្វើ​ឱ្យ​រូបគេ​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន។

​រំលឹក​ថា​នាង Georgina ​ពិត​ជា​នារី​ម្នាក់​ដែល​ធ្វើ​ឱ្យ Ronaldo ​ស្រលាញ់​បាក់​ចិត្ត​ខ្លាំង​មែនទែន។ ​មិន​មែន​ជា​អ្នក​បង្ហាញ​ម៉ូដ​ល្បី​ឈ្មោះ ​មិន​មែន​ជា​នារី​កើត​ក្នុង​គ្រួសារ​អ្នក​មាន​ទ្រព្យ ប៉ុន្តែ​នាង​បាន​ផ្ដល់​គ្រប់​យ៉ាង ​ទាំង​ក្ដី​ស្រលាញ់​ស្មោះ ​ការ​ឱ្យ​តម្លៃ ​យក​ចិត្ត​ទុក​ដាក់​លើ​គ្រួសារ Ronaldo ​ថែម​ទៀត។ ​ទាំង​នេះ គឺ​ជា​អ្វី​ដែល​នារី​កន្លង​មក ​មិន​បាន​ផ្ដល់​ឱ្យ Cristiano Ronaldo ​បាន​នោះ​ទេ៕

អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់