• 2020-02-05 11:20:15
  • បាល់ទាត់

Eriksen សារភាព​ត្រង់​ៗថា ​ក្លឹប​ធំ​ Plមួយ​ តាម​ចែ​ចូវ​រហូត មុន​ពេល​សម្រេច​មក Inter

  • 2020-02-05 11:20:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​សញ្ជាតិ​ដាណឺម៉ាក​ Christian Eriksen បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ BBC Sport នា​ពេល​ថ្មីៗ​នេះ​ថា​ គេ​ពិត​ជា​បាន​ធ្លាប់​បាន​ចរចា​ជា​មួយ​ក្លឹប​ Manchester United មុន​នឹង​មក​កាន់​ក្លឹប​អ៊ីតាលី​ Inter Milan។

នៅ​ពេល​សួរ​អំពី​ពាក្យ​ចចាមអារ៉ាម​ពាក់ព័ន្ធ​នឹង​ក្លឹប​បិសាច​ក្រហម ​ Eriksen ឆ្លើយ​ទៅ​វិញ​ថា​ ៖ " យើង​បាន​និយាយ​គ្នា​ដែរ​​ ប៉ុន្តែ​ការ​ចរចា​នេះ​មិន​ទាន់​មាន​លទ្ធផល​អ្វី​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ​។ "

Eriksen បាន​បន្ត​ថា​ ៖ " ទោះ​ជា​យ៉ាង​ណា​ ខ្លួន​ខ្ញុំ​ផ្ទាល់​ចង់​បាន​អ្វី​ ដែល​ថ្មី​។ បើ​បាន​នៅ Premier League ដោយ​នៅ Spurs ដដែល​ វា​ជា​រឿង​ងាយ​ស្រួល​ខ្ញុំ​ទេ​ តែ​ខ្ញុំ​ចង់​ទៅ​លេង​នៅ​ប្រទេស​ថ្មី​មួយ​ទៀត​ ហើយ​Inter ដាក់​សំណើ​មក ខ្ញុំ​ក៏​ព្រម​តែ​ម្ដង​ទៅ។ "

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Christian Eriksen បាន​ចំណាយ​ពេល​នៅ Premier League អស់​រយៈពេល​ជាង ៧ឆ្នាំ​​ដោយ​លេង​ឲ្យ​ក្លឹប​ Tottenham Hotspur កាល​ពី​ឆ្នាំ ២០១៣-​២០២០៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់