• 2020-02-05 11:03:12
  • បាល់ទាត់

ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ Bayern ទម្លាយ​ថា Pep ប្រុង​ឲ្យ Neuer លេង​ជា​ខ្សែ​បម្រើ

  • 2020-02-05 11:03:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Karl-Heinz Rummenigge អគ្គនាយក​ក្លឹប Bayern Munich បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា អតីត​អ្នក​ចាត់ការ​ក្លឹប​អាល្លឺម៉ង់​លោក Pep Guardiola មាន​បំណង​ដាក់​អ្នក​ចាំ​ទី​ Manuel Neuer ឲ្យ​លេង​ជា​ខ្សែ​បម្រើ​នៅ​ប្រកួត​ចុង​ក្រោយ បន្ទាប់​ពី​ឈ្នះ​ Bundesliga ។

លោក​បាន​លើកឡើង​ថា៖ " បន្ទាប់​ពី​ឈ្នះ​ពាន​លីគ Guardiola មាន​គំនិត​ដាក់ Neuer លេង​ជា​ខ្សែ​បម្រើ​នៅ​ក្នុង​ការ​ប្រកួត ប៉ុន្តែ​វា​យ៉ាប់​ដែរ ដោយសារ​តែ​សកម្មភាព​នេះ​អាច​ឆ្លុះ​បញ្ចាំង​ពី​ភាព​ក្រអឺតក្រទម " ។

លោក​បាន​បន្ត​ថា៖ " យ៉ាង​ណា​មិញ​ ខ្ញុំ​ក៏​គិត​ថា Neuer អាច​នឹង​ម្យ៉ាង​ដែរ​ក្នុង​ការ​លេង​ជា​ខ្សែ​បម្រើ " ។

លោក Pep Guardiola ធ្លាប់​ដឹកនាំ Bayern Munich អំឡុង​ឆ្នាំ២០១៣ រហូត​ដល់​ឆ្នាំ២០១៦៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់