• 2020-02-05 03:27:35
  • បាល់ទាត់

មិន​ធម្មតា​ទេ Haaland រក​បាន​៨​គ្រាប់​ហើយ ក្នុង​ការ​បង្ហាញ​ខ្លួន​៤​ប្រកួត​ឲ្យ Dortmund

  • 2020-02-05 03:27:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Erling Braut Haaland  នៅ​តែ​បន្ត​រក​គ្រាប់​បាន​ឲ្យ Borussia Dortmund ​កាល​ពី​យប់​មិញ ត្បិត​មិន​អាច​ជួយ​ក្រុម​ឈ្នះ​ក៏​ដោយ។

Dortmund បាន​ធ្លាក់​ចេញ​ពី​ពាន German Cup ​នៅ​ជុំ​ទី​៣ ដោយ​សារ​ថ្វី​ជើង​ក្រុម Werder Bremen លទ្ធផល ៣-២។ Bremen បាន​ធ្វើ​ការ​នាំ​មុខ​មុន​២​គ្រាប់​ដែល​ជា​ទាត់​បញ្ចូល​ទី​របស់​កីឡាករ Devie Selke និង Leonardo Bittencourt។

​Haaland បាន​ងើប​ពី​កៅអី​បម្រុង​តាម​បាន​១​គ្រាប់​វិញ​ឲ្យ Dortmun ដែល​ជា​គ្រាប់​ទី​៨ ក្នុង​ការ​លេង​៨​ប្រកួត ចាប់​តាំង​ផ្ទេរ​ពី​ខែ​មករា។ Milot Rashica ជា​អ្នក​រក​គ្រាប់​ទី​៣​ឲ្យ Bremen មុន​ពេល Giovanni Reyn ទាត់​ចូល​គ្រាប់​ទី​ពីរ​ឲ្យ Dortmund៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់