• 2020-02-05 02:58:21
  • បាល់ទាត់

ទីបំផុត Rooney ​ត្រូវ​ប្រឈម​មុខ​ទល់​នឹង Man Utd សាជាថ្មី

  • 2020-02-05 02:58:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Wayne Rooney នឹង​ត្រូវ​ជួប​ក្រុម​ចាស់ Manchester United ជុំ​ទី​៥​ពាន FA Cup បន្ទាប់​ពី​ជួយ Derby County យក​ឈ្នះ Northampton Town ៤-២ កាល​ពី​យប់​មិញ។

ក្នុង​ចំណោម​គ្រាប់​បាល់​របស់ Derby County កីឡាករ​ជើង​ចាស់ Rooney ទាត់​ចូល​គ្រាប់​ទី​៤ ដោយ​បាល់ប៉េណាល់ទី។ ការ​ឈ្នះ​នេះ​មាន​ន័យ​ថា Derby នឹង​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ទទួល​ក្រុម Man Utd នៅ​ថ្ងៃ​ទី ២ ខែ មីនា​ខាង​មុខ។

ក្រោយ​ចប់​ការ​ប្រកួត​​អ្នក​​ចាត់​​លោក Philip Cocu បាន​និយាយ​ថា Rooney បាន​​នឹង​ត្រៀម​ខ្លួន​រួចរាល់។ Rooney ប៉ះ​ក្លឹប​ចាស់​ដែល​ជា​កន្លែង​ដែល​គេ​បង្កើត​អាជីព​​​​ដ៏​អស្ចារ្យ ច្បាស់​ណាស់​វា​គឺ​ជា​ការ​ប្រកួត​ពិសេស៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់