• 2020-02-04 10:21:55
  • បាល់ទាត់

Jovic៖ ខ្ញុំ​ហួស​ចិត្ត​នឹង​ទម្រង់​ខ្លួន​ឯង ក្រោយ​មើល​វីដេអូ​កាល​នៅ​ក្លឹប​ចាស់

  • 2020-02-04 10:21:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ស៊ែប​នៃ​ក្លឹប Real Madrid កីឡាករ Luka Jovic បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​ហាក់​មិន​យល់​ខ្លួន​ឯង ក្រោយ​ពី​បង្ហាញ​ទម្រង់​លេង​នៅ​ក្លឹប​អធិរាជ​ស ខណៈ​កាល​ពី​នៅ​ក្លឹប​អាល្លឺម៉ង់ Eintracht Fankfurt។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ " ការ​ពិត​ទៅ ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ​នៅ​រដូវកាល​នេះ តែ​ខ្ញុំ​គិត​ថា​ ខ្ញុំ​អាច​ធ្វើ​បាន​ល្អ​ជាង​នេះ " ។

Jovic បាន​បន្ត​ថា៖ " ពេល​ខ្លះ​ខ្ញុំ​មើល​វីដេអូ​ទម្រង់​លេង​កាល​ពី​ឆ្នាំ​មុន ហើយ​ខ្ញុំ​គិត​ថា ម៉េច​ក៏​ធ្លាក់​ខ្លាំង​បែប​ហ្នឹង​? យើង​ដឹង​ហើយ​ថា Real ជា​ក្លឹប​ធំ​មួយ ហើយ​ចំពោះ​កីឡាករ​វ័យ២១​ឆ្នាំ​ដូច​ខ្ញុំ ដែល​ផ្ទេរ​មក​ក្នុង​តម្លៃ​ជាង ៦៦លាន​ដុល្លារ ហាក់​ដូច​ជា​មាន​សម្ពាធ​ខ្លាំង​ណាស់ " ។

កីឡាករ​ស៊ែប​នេះ​ធ្លាប់​លេង ៤៨ប្រកួត​ និង​រក​បាន ២៧​គ្រាប់ កាល​ពី​នៅ​អាល្លឺម៉ង់ តែ​នៅ​ក្លឹប​អេស្ប៉ាញ​ កីឡាករ​រូប​នេះ​លេង​បាន ២១​ប្រកួត​ហើយ រក​បាន​តែ​ ១គ្រាប់​ប៉ុណ្ណោះ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់