- 2020-02-03 07:46:10
- បាល់ទាត់
លេចរឿង Pep ចាក់សោកីឡាករ Man City ក្នុងបន្ទប់៤៥នាទី ក្រោយចាញ់ Spurs
- 2020-02-03 07:46:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចរឿង Pep ចាក់សោកីឡាករ Man City ក្នុងបន្ទប់៤៥នាទី ក្រោយចាញ់ Spurs
ចន្លោះមិនឃើញ
Pep Guardiola បានចាក់សោបន្ទប់ផ្លាស់សំលៀកបំពាក់នៅជាមួយកីឡាករ Manchester City អស់រយៈពេល៤៥នាទី បន្ទាប់ពីប្រកួតចាញ់ Spurs ២-០។
ពីរគ្រាប់របស់ Spurs រកបានដោយកីឡាករ Steven Bergwijn និង Son Heung-Min បន្ទាប់ពី Oleksandr Zinchenko ត្រូវបណ្ដេញចេញពីទីលាន Man City សល់គ្នា១០នាក់។ ក្រោយបញ្ចប់ការប្រកួតអ្នកចាត់ការសញ្ជាតិអេស្ប៉ាញបានស្ថិតនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ជាមួយកីឡាកររហូតដល់៤៥នាទី មុនពេលទៅផ្ដល់បទសម្ភាសន៍។
និយាយជាមួយអ្នកកាសែត Pep លើកឡើងថា កូនក្រុមរបស់លោកលេងបានល្អហើយ។ លោកមិនសោកស្ដាយចំពោះការលេងយប់មិញឡើយ។ បរាជ័យនេះនៅតែបន្តឲ្យ City ឈរលេខពីរ ក្នុងតារាងពិន្ទុ Premier League តែ ដាច់ក្រោម Liverpool ២២ពិន្ទុ៕