• 2020-02-03 07:14:52
  • បាល់ទាត់

តើ​ពេល​ណា Liverpool អាច​លើក​ពាន Premier League?

  • 2020-02-03 07:14:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន Premier League កាន់​តែ​ខិតជិត​ដល់​ដៃ​ក្រុម Liverpool មែនទែន​ហើយ​។ Suprs បាន​យក​ឈ្នះ Manhcester City ២-០ កាល​ពី​យប់​មិញ មាន​ន័យ​ថា​ Liverpool កំពុង​ដាច់​២២​ពិន្ទុ​ពី​ក្រុម​លេខ​ពីរ Man City។

​បន្ទាប់​ពី​ខកខាន​៣០​ឆ្នាំ អ្នក​គាំទ្រ​ទាំង​អស់​​​របស់​ហង្សក្រហម​ពេល​នេះ​សង្ឃឹម​ថា ក្រុម​អាច​នឹង​លើក​ពាន​ជា​លើក​ដំបូង​គិត​ចាំ​តាំង​ពី​ឆ្នាំ​១៩៩០ ត្បិត​លោក Jurgen Klopp មិន​ទាន់​ហ៊ាន​​បង្ហាញ​ការ​ត្រេកអរ​ក៏​ដោយ។ មាន​សំនួរ​លើក​ឡើង​ថា តើ​ពេល​ណា Liverpool អាច​លើក​ពាន​លីគ​កំពូល​របស់​អង់គ្លេស​មួយ​នេះ​បាន?

ជា​រឿង​ងាយ​យល់​មិន​ស្មុគស្មាញ អ្វី​ដែល​អាច​ធានា Liverpool អាច​លើក​ពាន លុះ​ត្រា​តែ​​​ពួក​គេ​ឈ្នះ​ទាំង​៦​ប្រកួត​បន្ទាប់ ក្នុង​ចំណោម​១៣​ប្រកួត​ដែល​នៅ​សល់ ទោះ​បី Man City ឈ្នះ​​៦​ប្រកួត​ដូច​គ្នា​ក្ដី។ ប្រកួត​ទី​៦​របស់​ក្រុម​លោក Klopp នឹង​ប៉ះ Crystal Palace ​ក្នុង​កីឡដ្ឋាន Anfield ថ្ងៃ​ទី ២១ ខែ មីនា។

ករណី​មួយ​ទៀត Liverpool អាច​​នឹង​ឈ្នះ​ពាន​នៅ​កីឡដ្ឋាន Goodison Park។ ប្រសិន​បើ Liverpool ឈ្នះ​ការ​ប្រកួត​ជា​ធម្មតា ហើយ Man City ចាញ់​​ការ​ប្រកួត​ណា​មួយ ក្នុង​៤ប្រកួ​របស់​ពួក​គេ​នៅ Premier League រវាង​រយៈពេល​នេះ​ដល់​ថ្ងៃ​ទី​១៤ ខែ មីនា នោះ​ការ​ប្រកួត Merseyside derby នៅ​ទឹក​ដី Everton ថ្ងៃ​ទី ១៦ ខែ មីនា Liverpool ​ ដាច់​ពិន្ទុ​គ្រប់គ្រាន់​អាច​លើក​បាន​បាន​ហើយ៕ ​​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់