• 2020-02-03 00:43:16
  • បាល់ទាត់

ប៉េណាល់​ទី​២​គ្រាប់​​ធ្វើ​ឲ្យ​ Ronaldo បង្កើត​កំណត់ត្រា​១​ឲ្យ​ Juventus

  • 2020-02-03 00:43:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​២​គ្រាប់​ ក្នុង​ការ​ប្រកួត​ Juventus យក​ឈ្នះ​ Fiorentina ៣-០ នៅ​ក្របខ័ណ្ឌ​ Series A។

២​គ្រាប់​នេះ​បាន​ធ្វើ​ឲ្យ​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​​ក្លាយ​ជា​កីឡាករ​ដំបូង​របស់​ Juventus ដែល​ស៊ុត​បញ្ចូល​ទី​៩​ប្រកួត​ជាប់​គ្នា​គិត​ចាប់​តាំង​ពី​ជំនាន់​ David Trezeguet ក្នុង​ខែ​ធ្នូ​ ឆ្នាំ​២០០៥​មក។​ De Ligt ខ្សែ​ការពារ​តម្លៃ​ខ្លួន​ថ្លៃ​របស់​ក្លឹប​សេះ​បង្កង់​រក​បាន​គ្រាប់​ទី​៣​ នៅ​នាទី​៩០+១។​

គូប្រជែង​ Inter Milan ឯណោះ​វិញ​បាន​យក​ឈ្នះ​ Udinese ២-០ នៅ​ថ្ងៃ​ជាមួយ​គ្នា​ ហើយ​បន្ត​តាម​ពី​ក្រោយ​ Juventus ចំនួន​៣​ពិន្ទុ​ ប៉ុន្តែ​មាន​គ្រាប់​ចំណេញ​ច្រើន​ជាង៕

ប្រភព៖ BBC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់