• 2020-02-02 01:12:35
  • បាល់ទាត់

ចូល​ក្នុង​ជម្រើស​ ១១នាក់​លើក​ទី១ Haaland នៅ​តែ​រក​គ្រាប់​បាល់ និង​បង្កើត​កំណត់ត្រា​មួយ​ទៀត​

  • 2020-02-02 01:12:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​នេះ ខ្សែ​ប្រយុទ្ធ​ន័រវែស Erling Braut Haaland បាន​ចាប់​ផ្ដើម​ជម្រើស​ ១១នាក់​ជា​លើក​ដំបូង​របស់​ក្លឹប Dortmund ពេល​ប្រកួត​ប៉ះ​នឹង​ក្លឹប Union Berlin ដោយ​ក្នុង​ប្រកួត​នោះ​ដែរ​កីឡាករ​រូប​នេះ​រក​បាន ២គ្រាប់​ និង​ជួយ​ឲ្យ​ក្លឹប​ឈ្នះ​ក្នុង​លទ្ធផល ៥-០។

ខ្សែ​ស្លាប​អង់គ្លេស Jadon Sancho បាន​រក​គ្រាប់​បាល់​ដំបូង​ក្នុង​នាទី​ទី១៣ ខណៈ Haaland រក​គ្រាប់​បាល់​ទី២ និង​គ្រាប់​បាល់​ទី៥ ក្នុង​នាទី​ទី១៨ និង​ ៧៦រៀង​គ្នា។ ក្រៅ​ពី​នេះ​ខ្សែ​បម្រើ​អាល្លឺម៉ង់ Marco Reus ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ ខណៈ​ខ្សែ​បម្រើ​បែលហ្សិក Axel Witsel រក​បាន​មួយ​គ្រាប់​នៅ​នាទី​ទី៧០។

គ្រាប់​បាល់​ ២គ្រាប់​នេះ មាន​ន័យ​ថា Haaland ជា​កីឡាករ​ដំបូង​នៅ​លីគ​កំពូល​អាល្លឺម៉ង់ Bundesliga ដែល​រក​បាន ៧គ្រាប់ក្នុង ៣ប្រកួត៕

ខាង​ក្រោម​នេះ​ជា​វីដេអូ​ហាយឡាយ (គ្រាប់​បាល់​របស់ Haaland នៅ​នាទី​ទី២ និង​នាទី​ទី៥)៖

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់